**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្ដរជាតិ” ចំនួន០២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តប្រឡាយមេហនុមាន ក្នុងខេត្តតាកែវ**ឯកឧត្តម សុខ សូកេន អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍**ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន**ពិរុទ្ធជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ**នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅខេត្តស្វាយរៀង**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ**ភាគីចិនលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស និស្សិតកម្ពុជាឱ្យចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍ក្រសួងពាណិជ្ជកម្មចិនឆ្នាំ២០២៤**រយៈពេលត្រឹម ១ឆមាសក្នុងឆ្នាំ២០២៤ អ្នកក្នុងបន្ទុកមន្រ្ដីសាធារណៈជាង ៤ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស.**មនុស្សជាង ៦០នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងប្រទេសថៃ នៅឆ្នាំនេះ**មហាសន្និបាតអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើដំណោះស្រាយដែលនឹងផ្តល់សិទ្ធិថ្មីដល់ប៉ាឡេស្ទីន**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ និងដឹកជញ្ជូន**ហ្វីលីពីន អំពាវនាវឲ្យបណ្ដេញអ្នកការទូតចិន ខណៈជម្លោះសមុទ្រចិនខាងត្បូងកាន់តែតានតឹង**អ្នកការទូតកំពូលរបស់កូរ៉េខាងត្បូង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍ក្រោយ**រដ្ឋមន្ត្រីការពារជាតិបារាំង ប្តេជ្ញាការពារជនរងគ្រោះពីការរំលោភបំពានផ្លូវភេទដោយយោធាឱ្យកាន់តែប្រសើរជាងមុន**ក្រុមជ្រុលនិយមអ៊ីស្រាអែល បានដុតបំផ្លាញទីស្នាក់ការ UNRWA នៅទីក្រុងហ្សេរុយសាឡឹមខាងកើត**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

សហគ្រិន២៥០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំបងប្អូនជាសហគ្រិនក្នុងវិស័យនានាក្នុងរាជធានីភ្នំពេញ ប្រមាណ២៥០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។

នៅក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានបញ្ជាក់ជូនបងប្អូនជាសហគ្រិនថា ដំណើរទស្សនកិច្ចនេះមានគោលបំណងធំៗចំនួន៣ រួមមាន៖

*ទី១៖ ការសិក្សាស្វែងអំពីវីរភាពពិតរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះជាតិកម្ពុជាពីរបបខ្មែរក្រហម
*ទី២៖ ការចុះមកសិក្សាស្វែងយល់ដល់ទីតាំងប្រវត្តិសាស្ត្រជាក់ស្តែងដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
*ទី៣៖ ការឃើញដោយផ្ទាល់អំពីការប្រែក្លាយ និងអភិវឌ្ឍតំបន់ជាប់ព្រំដែន ជាពិសេសតំបន់ X-16 នេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ពេលខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនេះ បងប្អូនសហគ្រិនបានទស្សនាទីតាំងតំបន់ប្រវត្តិសាស្រ្ត, ទស្សនាដោយសង្ខេបនូវខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបូរណ៌មី និងបានស្តាប់បទបង្ហាញអំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដែលរួមមាន ទីតាំងដែលសម្ដេចតេជោបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-16 នេះ។

ឆ្លៀតក្នុងឱកាសនោះ បងប្អូនសហគ្រិនក៏បានពាំនាំនូវសម្ភារសិក្សាមួយចំនួន សម្រាប់ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្មផងដែរ។

សូមជម្រាបជូនថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣មក លោក នួន ផារ័ត្ន បានដឹកនាំក្រុមយុវជនតាមភូមិ សង្កាត់ សិស្សនិស្សិត គ្រូបង្រៀន ព្រះសង្ឃ គ្រូពេទ្យ សហគ្រិនសរុបជាង២០០០នាក់មកហើយ មកទស្សនកិច្ចនៅតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 នេះ៕

អត្ថបទដែលជាប់ទាក់ទង