**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើក​ទឹក​ចិត្ត​មន្ដ្រី​អាជ្ញាធរ​ស្រុកភ្នំស្រុក បន្តយក​ចិត្ត​ទុក​ដាក់បម្រើ​ប្រជាជន​ ឱ្យ​អស់​ពី​សមត្ថភាព

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅ​​ថ្ងៃទី២២ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ភ្នំ​ស្រុក នៃ​ខេត្ត​បន្ទាយមានជ័យ​។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកភ្នំស្រុក។

បន្ទាប់​ពី​បាន​ស្ដាប់​របាយការណ៍​របស់​សមត្ថកិច្ចនិងអាជ្ញាធរ​មូលដ្ឋានប្រចាំ​ឃុំ​ទាំង​៦ នៃ​ស្រុក​ភ្នំស្រុក​រួច​មក ឯកឧត្តម​រដ្ឋមន្ដ្រីបាន​វាយ​តម្លៃ​ជា​បឋម​ថា ស្ថានភាព​ទូទៅ​នៃ​ស្រុក​ភ្នំស្រុក​ទាំង​មូល ដំណើរការ​ជា​ប្រក្រតី បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ខ្លះ​ក៏​ដោយ​។

ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​លើក​ទឹក​ចិត្ត​ដល់មន្ដ្រី​រាជការ​និងអាជ្ញាធរ​នៅ​ឃុំ​ទាំង​៦នៃ​ស្រុកភ្នំស្រុក បន្ត​យក​ចិត្ត​ទុក​ដាក់បម្រើ​ប្រជាជន​ឱ្យ​អស់​ពី​សមត្ថភាព​ និង​លទ្ធភាព​ដែល​ខ្លួន​មាន សំដៅ​លើក​កម្ពស់​ជីវភាព​ និង​សុខមាលភាព​របស់​ប្រជាជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

ចំពោះ​សំណើ​ផ្សេង​ៗ​ដែល​ឃុំ​នី​មួយ​ៗ​នៃ​ស្រុក​ភ្នំ​ស្រុក​បាន​លើក​ឡើង ឯកឧត្តម​រដ្ឋមន្ដ្រី​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ នឹង​ទទួល​យក​ទៅ​ពិចារណា ដោយ​ពិនិត្យ​ទៅ​លើ​ភាព​ចាំ​បាច់ និង​លទ្ធភាព​ដែល​មាន ដោយ​តម្កល់​ផល​ប្រយោជន៍​ប្រជាជន​ជា​ធំ​៕  

អត្ថបទដែលជាប់ទាក់ទង