**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមអ្នកនិពន្ធខ្មែរ ឯកភាពរួមគ្នាជួយឱ្យការងារផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រឿងញៀនបានកាន់តែផុលផុសនិងខ្លឹមសារជ្រាលជ្រៅ

ភ្នំពេញ៖ នៅសមាគមអ្នកនិពន្ធខ្មែរ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មានជំនួបពិភាក្សាការងាររវាងតំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសមាគមអ្នកនិពន្ធខ្មែរលើការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនដល់សាធារណជន ក្រោមអធិបតីភាពដឹកនាំឯកឧត្តម កវីនិពន្ធ ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងដោយមានការចូលរួមពីឯកឧត្តម ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរនិងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមអ្នកនិពន្ធខ្មែរដែលបានផ្តល់ឱកាសជំនួបពិភាក្សា ដើម្បីរកវិធីសាស្ត្រថ្មីៗថែមទៀត ដែលអាចជួយឲ្យការងារផ្សព្វផ្សាយអប់រំកាន់តែមានភាពផុលផុសនិងមានខ្លឹមសារជ្រាលជ្រៅ ដែលធ្វើឲ្យប្រជាពលរដ្ឋងាយយល់ និងចូលរួមកាន់តែសកម្មក្នុងការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀន ឆ្លើយតបបានទៅនឹងឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យអស់ពីកម្ពុជា។

ឯកឧត្តម កវីនិពន្ធ ជ័យ ចាប បានមានប្រសាសន៍ថា ការងារផ្សព្វផ្សាយ អប់រំ ជាការចាំបាច់និងមានសំខាន់ ប៉ុន្តែខ្លឹមសារគឺជាស្នូល ព្រោះបើខ្លឹមសារកម្រិតណា ផលនៃការផ្សព្វផ្សាយអប់រំនឹងស្ថិតក្នុងកម្រិតនោះ ហើយពេលជះផលមិនល្អក៏ថាបាន។ ឯកឧត្តម ក្នុងនាមសមាគមអ្នកនិពន្ធខ្មែរ មានការចាប់អារម្មណ៍ និងសំដែងនូវមនោសញ្ចេតនារីករាយក្នុងការចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលើកកម្ពស់ខ្លឹមសារផ្សព្វផ្សាយអប់រំ តាមរយៈការចូលរួមពិនិត្យនិងកែសម្រួល តាមរយ:ការប្រកួតស្នាដៃសិល្ប: គំនូរ កំណាព្យ រឿងខ្លី អត្ថបទអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននានានឹងបំផុសឱ្យមហាជនស្វែងយល់ ស្រាវជ្រាវដើម្បីយល់ដឹងពីបញ្ហាគ្រឿងញៀនកាន់តែសកម្មផុលផុសបន្ថែមទៀត។

តាមរយ:កិច្ចជំនួបពិភាក្សានោះ គ្រប់សមាសភាពទាំងអស់សុទ្ធតែបង្ហាញនូវគុណប្រយោជន៍សារសំខាន់ការងារផ្សព្វផ្សាយអប់រំ នឹងបានឯកភាពបន្តសហការនិងជួយគ្នាទៅវិញទៅមក ដើម្បីឱ្យសកម្មភាពផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋឱ្យបានកាន់ផុលផុស ប្រកបដោយខ្លឹមសារអប់រំជ្រាលជ្រៅថែមទៀតបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង