**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ស្វាយ សំអ៊ាង៖ កិច្ចការទំនាស់បញ្ហាដីធ្លីមួយចំនួន យើងដោះស្រាយក្រៅប្រព័ន្ធតុលាការ មានភាពងាយស្រួល

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានលើកឡើងថា កិច្ចការទំនាស់បញ្ហាដីធ្លីមួយចំនួន យើងដោះស្រាយក្រៅប្រព័ន្ធតុលាការមានភាពងាយស្រួល ក្នុងន័យសម្របសម្រួល ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២០ ខែមីនានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរៀបចំនូវយន្តការ ដែលហៅថា គណកម្មការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីជំរុញកិច្ចការងារនេះ ឲ្យបានធំជាងមុនថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមកក្នុងនាមអាជ្ញាធរ និងជំនាញ យើងតែងតែថា ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ កុំទាន់អាលរុញ ប៉ុន្តែឯកឧត្តមថា ករណីខ្លះប្រសិនបើយើងមិនរុញទៅតាមផ្លូវតុលាការទេគឺជាការលំបាក ហើយធ្វើឲ្យបញ្ហានឹងកាន់កើនឡើង។

ឯកឧត្តមយល់ថា ករណីដែលមិនអាចសម្របសម្រួលបានក្នុងកម្រិតសមត្ថកិច្ច និងអាជ្ញាធរ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ នេះពាក់ព័ន្ធទៅនឹងដីដែលមាន ប័ណ្ណកម្មសិទ្ធិច្បាស់លាស់ក្នុងការកាន់កាប់។ ដោយឡែកដីអាណាធិបតេយ្យក៏ដោយ បើក្នុងករណីថា សម្របសម្រួលមិនទទួលលទ្ធផល យើងក៏ត្រូវអនុវត្តតាមផ្លូវច្បាប់ដែរ ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការណែនាំទៅដល់កងកម្លាំងទាំងបី ឲ្យសហការអនុវត្តរាល់សកម្មភាព បាតុភាព ដែលបង្កឡើងដោយក្រុមអាណាធិបតេយ្យ ឲ្យបានម៉ឺងម៉ាត់ ៕

អត្ថបទដែលជាប់ទាក់ទង