**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត៖ សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវខិតខំរៀនសូត្រអភិវឌ្ឍន៍ខ្លួនក្នុងនាមជាកូនល្អសិស្សល្អ និងពលរដ្ឋល្អ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២៩ នៅសាលប្រជុំបូកគោ ខេត្តកំពត ចំនួន ៥៨១រូប នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤  អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត អគ្គស្នងការរងសមាគមកាយឫទ្ធិនារីកម្កុជា បានលើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំដ៏មានភាពប៉ិនប្រសប់ប្រកបដោយបទពិសោធន៍ និងគោលដៅជាក់លាក់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ បានពង្រីកសាខាសមគមចំនួន៤ មានដូចជាខេត្តសៀមរាប កំពត បាត់ដំបង និងខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមដោយការស្ម័គ្រចិត្តពិកុមារី យុវតី ស្ត្រី នៅរាជធានីភ្នំពេញ និងស្រុកល្វែឯម ខេត្តកណ្តាលផងដែរ ដោយបានប្រារពពិធីបញ្ចូលសមាជិកថ្មីបន្ថែមចំនួន៨លើកនៅតាមបណ្តារាជធានីខេត្ត ដែលមានសមាជិកសរុបទូទាំងប្រទេសចំនួន  ៤៤៦២រូប។

អ្នកម្នាងអគ្គស្នងការរង បានបញ្ជាក់ថា សមាគមមិនត្រឹមតែផ្តល់ឱកាសឲ្យសមាជិកថ្មីបានស្វែងយល់ពី សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ សមាជិកថ្មីមានឱកាសចូលរួមក្នុងសកម្មភាពផ្សេងៗជាមួយសមាគម និងសកម្មភាពនានាដែលមានប្រយោជន៍ដល់សង្គមជាតិ និងភាពជាអ្នកដឹកនាំទៅថ្ងៃអនាគតផងដែរ។

អ្នកម្នាងក៏បានលើកទឹកចិត្តដល់ សមាជិកថ្មី បន្តយកចិត្តទុកដាក់ ខិតខំរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរ ក្នុងនាមជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះ អ្នកម្នាងក៏បានសម្តែងនូវកិច្ចកតញ្ញូតាធម៌ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះនរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកគង់ជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ហើយព្រះអង្គតែងតែយកព្រះរាជហរទ័យទុកដាក់ ទំនុកបម្រុងគាំទ្រ ចង្អុលបង្ហាញ បំភ្លឺសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើឲ្យសមាគមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងទទួលបានការទទួលស្គាល់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្កុជាសាខាខេត្តកំពត បានលើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមការដឹកនាំដ៏មានភាពប៉ិនប្រសប់ប្រកបដោយបទពិសោធន៍ និងគោលដៅជាក់លាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា អាណត្តិថ្មីឆ្នាំ២០២១-២០២៤, សមាគមសម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ក្នុងរយៈពេលដ៏ខ្លីទាំងលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់សមាគម និងទិសដៅការងារទៅលើគម្រោងធំៗ ទាំង៥របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅតាមបណ្តារាជធានី-ខេត្តគោលដៅ និងជាពិសេសការបញ្ចូលសមាជិកថ្មីៗបន្ថែម ទៅក្នុងគ្រួសារសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុ និងបេសកកម្មរបស់សមាគមក្នុងការជួយអភិវឌ្ឍថាមពលកុមារី និងយុវតីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ ចំពោះខ្លួនផង គ្រួសារ សមាគម និងប្រទេសជាតិ ៕

អត្ថបទដែលជាប់ទាក់ទង