**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកការលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល គឺជារឿងចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល គឺពិតជាមានភាពចាំបាច់ និងសារៈសំខាន់ណាស់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាបន្ន ព្រោះនៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលអាចធ្វើឱ្យពួកគេចូលរួមយ៉ាងសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។

ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ“ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

បើតាម ឯកឧត្តម វង្សី វិស្សុត បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ, តួនាទី, ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ខ្លួន និងគ្រួសាររួមទាំងការទទួលបាននូវលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំ,ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ,ការប្រកបមុខរបរ, ការងារ និងអាជីកម្មជាដើម។ លើសពីនេះ តួនាទីដែលស្ត្រីទូទៅនៅក្នុងសង្គមខ្មែរបានចាប់យកជាប្រពៃណី ពោលគឺការមើលថែ ទូន្មានប្រៀនប្រដៅកូនចៅជំនាន់ក្រោយ ក៏កាន់តែមានភាពចាំបាច់ខ្លាំងឡើង ដើម្បីគ្រប់គ្រងទិដ្ឋភាពអវិជ្ជមាននៃបច្ចេកវិទ្យា។ ហេតុនេះ ចំណេះដឹងផ្នែកឌីជីថល ក៏កាន់តែមានភាពចាំបាច់ ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះអាចត្រូវបានប្រើប្រាស់ក្នុងទិសដៅវិជ្ជមានក្នុងការអប់រំ និងបណ្តុះបណ្តាលកូនចៅនិងអ្នកដែលនៅជុំវិញខ្លួន ឱ្យក្លាយជាបុគ្គលដែលមានសីលធម៌ល្អ សុចរិតធម៌ និងមានទេពកោសល្យ និងមានអត្តសញ្ញាណជាតិច្បាស់លាស់ និងជាពិសេសក្លាយជាមូលធនដ៏មានតម្លៃសម្រាប់ការកសាងប្រជាជាតិខ្មែរមួយ ដែលគួរឱ្យគោរព និងកោតសរសើរ។

បើតាម ឯកឧត្តម វង្សី វិស្សុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី, ទីស្តីការគណៈរដ្ឋមន្រ្តីបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រឆ្នាំ ២០២១-២០២៥ ដោយចាត់ទុកផែនការយុទ្ធសាស្រ្តនេះ ជាក្របខណ្ឌការងារដ៏សំខាន់ និង ជាឧបករណ៍មួយក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរចនាសម្ព័ន្ធកម្មវិធី និងផែនការសកម្មភាពនានា។ បន្ថែមពីលើនេះ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដាក់ចេញនូវវិធានការបង្កើតកម្មវិធីគាំទ្រការចូលរួមរបស់ស្ត្រីក្នុងវិស័យឌីជីថលតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដូចមានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងបានដាក់ចេញនូវសកម្មភាពជំរុញការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំឌីជីថល ជាពិសេសដល់ស្ត្រីនៅតាមក្រសួង ស្ថាប័ន ដើម្បីឈានទៅកាត់បន្ថយគម្លាតយេនឌ័រពាក់ព័ន្ធនឹងជំនាញឌីជីថល ដូចមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥។

ឯកឧត្តម វង្សី វិស្សុត បានបន្តឲ្យដឹងថា ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី នឹងបន្តចូលរួមនិងជំរុញការអនុវត្ត អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញជារៀងរាល់ឆ្នាំ និងអនុសាសន៍គន្លឹះទាំង ៨ចំណុចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានកិត្តិយស ទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដូចមានគូសបញ្ជាក់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច; អប់រំ; សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, បង្កលក្ខណៈអំណោយផលដល់ស្រ្តី, ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ, កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕

អត្ថបទដែលជាប់ទាក់ទង