**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

គណៈប្រតិភូ នៃវេទិការដ្ឋាភិបាលឌីជីថល សម្តែងការកោតសរសើរចំពោះការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ប្រតិភូនៃវេទិការដ្ឋាភិបាលឌីជីថល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម GOBIND SINGH DEO បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានកោតសរសើរការរៀបចំដ៏ល្អ និងជោគជ័យនៃវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ក៏សង្ឃឹមថា វេទិកានេះនឹងបន្តធ្វើឡើងនៅបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីឱ្យអ្នកចូលរួម ក្នុងតំបន់អាស៊ានអាចជួបគ្នា និងសម្រួចនូវការពិភាក្សានេះ ដើម្បីធានាបាននូវការតភ្ជាប់ឌីជីថល។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពជម្រាបជូន សម្តេចធិបតី ថា វេទិកានេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល-រដ្ឋាភិបាល និង វិស័យឯកជន-ឯកជន ផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលអនាគត ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកជំរុញវិស័យឌីជីថល, រដ្ឋាភិបាល ឌីជីថល, សេដ្ឋកិច្ចឌីជីថល និងឈានទៅរកសង្គមឌីជីថល ដែលមានការរីកចម្រើនលូតលាស់ប្រកបដោយការគាំពារសន្តិសុខឌីជីថល ដើម្បីអាចទប់ស្កាត់នូវបទល្មើសបច្ចេកវិទ្យា សន្តិសុខសាយប័រ និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ការស្វែងរកមធ្យោបាយក្នុងការតភ្ជាប់ឌីជីថលសម្រាប់បច្ចុប្បន្ន និងនាពេលអនាគត ហើយវេទិកានេះនឹងក្លាយទៅជាវេទិកាមួយសម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់ទៀតនៅក្នុងកិច្ចការអាស៊ានផ្នែកឌីជីថល ដើម្បីកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងភ្ជាប់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ាន។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការធានាឱ្យបាននូវការតភ្ជាប់ឌីជីថល (Digital Connectivity) ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារផងដែរនូវការពង្រឹងផ្នែកសន្តិសុខ ផ្នែកឌីជីថល និងបទបញ្ញត្តិនានា ប្រកបដោយភាពត្រឹមត្រូវ និងអាចជឿជាក់បាន។

មុននឹងបញ្ចប់ សម្តេចធិបតី បានស្នើឱ្យតំណាង គណៈប្រតិភូសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជា ទាំងផ្នែកទេសចរណ៍ និងវិស័យនានា ដើម្បីពាំនាំនូវភាពល្អពិតប្រាកដនៃកម្ពុជាជូនទៅបណ្តាប្រទេសអាស៊ាន ជាពិសេសភ្ញៀវទេសចរណ៍ និងធុរជននានា៕

អត្ថបទដែលជាប់ទាក់ទង