**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ស្ថាប័ននីតិប្បញ្ញត្តិកំពូលសន្យាធានាផ្នែកច្បាប់សម្រាប់ទំនើបកម្មរបស់ចិន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន នៅថ្ងៃសុក្រ បានសន្យាថានឹងបន្តការងារដែលមានគុណភាពខ្ពស់នៃសមាជប្រជាជន ដើម្បីផ្តល់ការធានាផ្នែកច្បាប់សម្រាប់ការកសាងប្រទេសដ៏អស្ចារ្យមួយ និងជំរុញការស្តារឡើងវិញជាតិលើគ្រប់វិស័យ តាមរយៈទំនើបកម្មរបស់ចិន។

បញ្ជូនរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC) ទៅសម័យប្រជុំនីតិប្បញ្ញត្តិប្រចាំឆ្នាំ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ NPC បានប្តេជ្ញាពង្រឹងការអនុវត្តរដ្ឋធម្មនុញ្ញ និងការត្រួតពិនិត្យការអនុលោមតាមរដ្ឋធម្មនុញ្ញក្នុងឆ្នាំខាងមុខ។

លោក Zhao Leji បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ NPC នឹងចងក្រងសេចក្តីព្រាងក្រមបរិស្ថាន ដើម្បីដាក់ជូនសម្រាប់ការពិភាក្សា។

លោកបានបន្តថា ដើម្បីពន្លឿនការបង្កើតគំរូអភិវឌ្ឍន៍ថ្មី និងធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅនៅទូទាំងក្រុមប្រឹក្សា គណៈកម្មាធិការអចិន្ត្រៃយ៍ NPC នឹងបង្កើតច្បាប់ស្ថិរភាពហិរញ្ញវត្ថុ និងច្បាប់លើកកម្ពស់វិស័យឯកជន ក្នុងចំណោមច្បាប់ផ្សេងៗទៀត។

លោកបានបន្ថែមថា ដោយផ្តោតលើការកែលម្អសុខុមាលភាពសាធារណៈ និងការធានាស្ថិរភាពសង្គម និងភាពសុខដុមរមនា ស្ថាប័ននីតិប្បញ្ញត្តិនឹងបង្កើតច្បាប់ស្តីពីការអនុវត្តកាតព្វកិច្ចស៊ីវិល និងច្បាប់ជំនួយសង្គម ក្នុងចំណោមច្បាប់ផ្សេងៗទៀត។

លោកបានបន្ថែមទៀតថា ស្ថាប័ននីតិប្បញ្ញត្តិនឹងបង្កើតច្បាប់ពន្ធគយ និងកែសម្រួលច្បាប់ស្តីពីសុខភាពព្រំដែន និងច្បាប់ដាក់ឱ្យនៅដាច់ពីគេ និងច្បាប់ប្រឆាំងការលាងលុយកខ្វក់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងច្បាប់នៅក្នុងតំបន់ដែលពាក់ព័ន្ធនឹងកិច្ចការបរទេស និងបង្កើតប្រព័ន្ធច្បាប់សម្រាប់ការអនុវត្តក្រៅទឹកដី។

គណៈកម្មាធិការអចិន្ត្រៃយ៍ NPC បានរៀបចំកម្មវិធីត្រួតពិនិត្យចំនួន ៣៥ សម្រាប់ឆ្នាំនេះ។ លោក Zhao Leji បានបញ្ជាក់ថា វានឹងធ្វើការត្រួតពិនិត្យទៅលើការអនុវត្តច្បាប់ចំនួនប្រាំ រួមទាំងច្បាប់ការពារទន្លេលឿងផងដែរ។

លោកបានបន្ថែមថា ស្ថាប័ននីតិប្បញ្ញត្តិក៏នឹងបង្កើតគោលការណ៍ណែនាំស្តីពីវិធីលើកកម្ពស់សមត្ថភាពរបស់សមាជិកសភា NPC និងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសផ្សេងៗ។

ប្រភព៖ Xinhua

ប្រែសម្រួលដោយ៖ ឡាយ លីហួ

Top legislature pledges legal guarantees for Chinese modernization https://xhnewsapi.xinhuaxmt.com/share/news?id=928399604920320&showType=3002&utdId=fc2b267e4ea34451a389de0eb9bedd66&version=4.0.0

អត្ថបទដែលជាប់ទាក់ទង