**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ កម្ពុជា​ជាគោលដៅ​ទេសចរណ៍​ ដែលផ្តល់ភាព​កក់ក្តៅ​ ប្រកបដោយភាពទាក់ទាញ​ សម្រាប់​ទេសចរ​មូស្លីម​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី​ ៧ ខែមីនា ឆ្នាំ២០២៤​ ឯកឧត្តម​ ទិត​ ចន្ថា​ រដ្ឋលេខាធិការប្រចាំការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ សុខ​ សូកេន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បានចូលរួម​ជា​អធិបតី​ក្នុង​វគ្គ​បណ្តុះបណ្តាល​ អំពី​និន្នាការ​ និងតម្រូវការ​ របស់ទេសចរ​មូស្លីម​ ដល់​ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍។

វគ្គ​បណ្តុះបណ្តាល​នេះក៏មានការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ងូវ​ សេងកាក់ អភិបាល​រង​ តំណាង​​ ឯកឧត្តម​ ប្រាក់​ សោភ័ណ្ឌ​ អភិបាល​ នៃគណៈអភិបាល​ខេត្ត​សៀមរាប​ គណៈអុីមាំ​ខេត្ត​សៀមរាប​ វិស័យឯកជន​នៃឧស្សាហកម្មទេសចរណ៍​ក្នុងតំបន់​ខេត្ត​សៀមរាប​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​​មួយចំនួនទៀត​ នៅសណ្ឋាគារ អង្គរ​សេនជូរី ក្រុងសៀមរាប​ ខេត្តសៀមរាប​ ។

ថ្លែងក្នុង​វគ្គបណ្តុះបណ្តាល​ ឯកឧត្ដម​ ទិត​ ចន្ថា​ បានគូសបញ្ជាក់​អំពី​ សក្តានុពល​ នៃទេសចរណ៍​មូស្លីម​ ដែលក្រសួងទេសចរណ៍​ចាត់ទុកជា​ទីផ្សារមួយដ៏សំខាន់​សម្រាប់គោលដៅកម្ពុជា​ ។

ឯកឧត្ដម​ បាន​គូសបញ្ជាក់​ថា​ ដោយសារ​កត្តា​សុខសន្តិភាព​ ស្ថេរភាព​ និងគោលនយោបាយ​សុខដុមនីយកម្ម​ តាំងពីដេីមរៀងមក​ ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំដ៏ត្រឹមត្រូវ​ និងឈ្លាសវៃ​ របស់​ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាព​បុិនប្រសប់​ និង​ស្វាហាប់​ របស់រាជរដ្ឋាភិបាល​ក្នុង​អណត្តិ​ទី៧​ នៃរដ្ឋសភានេះ​ ដែលមាន​សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វេីអោយ​កម្ពុជា​ក្លាយជាប្រទេស​ដែលមានភាព​លេចធ្លោ​មួយ​ ទៅកាន់ពិភពនៃ​បណ្តាប្រទេស​ឥស្លាម​ ។ កិច្ចការនេះ​សមស្រប​ជាមួយនឹងការដាក់ចេញ​នូវ​គំនិតផ្តួចផ្តើម​ របស់​ឯកឧត្ដម​ សុខ​ សូកេន​ បង្កេីន​៥​ អភិវឌ្ឍ​៣​ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម​ របស់ក្រសួងទេសចរណ៍​ បានដាក់ចេញកន្លងមក​ផងដែរ ដែលនឹងធ្វេីអោយកម្ពុជា​ ជាគោលដៅ​ដែលផ្តល់ភាពកក់ក្តៅ​ និងភាព​ទាក់ទាញ​សម្រាប់​ទេសចរមូស្លីម​ ។

ឯកឧត្ដម​ កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារ​ទេសចរណ៍​មូស្លីម​ នៃក្រសួងទេសចរណ៍​ បាន​ប្រាប់ឲ្យដឹងថា​ ដោយសារ​ភ្ញៀវ​មូស្លីម​ ពួកគាត់​មានតម្រូវការ​មួយចំនួន​ដូចជា​ ម្ហូបអាហារហាឡាល​,​ ការ​បដិសណ្ឋារកិច្ច​ និងការ​ផ្តល់សេវាកម្ម​ បែបមូូស្លីម​…​ជាដេីម​ ទាមទារ​ឲ្យ​វិស័យ​ឯកជន​ ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ យល់ដឹង​អំពី​និន្នាការ​ និងតម្រូវការ​ភ្ញៀវ​មូស្លីម​ ។ ដូច្នេះ​វគ្គបណ្តុះបណ្តាល​នេះ​សំខាន់ណាស់​ គឺមានបំណង​ចង់ឲ្យ​វិស័យឯកជន​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​បានយល់ដឹង​អំពី​តម្រូវការ​របស់​ភ្ញៀវមូស្លីម​ ដេីម្បី​ងាយស្រួល​ឲ្យ​មូលដ្ឋានអាជីវកម្មរបស់ពួកគាត់​ បានរៀបចំ​ទទួល​ បដិសណ្ឋារកិច្ច​ល្អប្រសេីរ​ ជូនដល់​ទេសចរ​មូស្លីម​ ជាពិសេសគោលដៅខេត្ត​សៀមរាប​ ដែលជាគោលដៅ​ដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម​ប្រធានក្រុមការងារ​បានបន្ថែមថា​ ការទាក់ទាញ​ទេសចរមូស្លីម​ មិនត្រឹមតែជំរុញកំណេីនទេសចរណ៍ប៉ុណ្ណោះទេ​ ប៉ុន្តែ​វាថែមទាំងជួយជំរុញ​ការវិនិយោគ​ ជាពិសេស​ការវិនិយោគលេីវិស័យហាឡាល​ ដែលកម្ពុជាជាប្រទេស​មានសក្តានុពលស្រាប់​ទាំង​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​ ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង