**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

កញ្ញា ដានី ស្រស់ ពីក្មេងស្រីជនជាតិដើមភាគតិចព្នង ក្លាយជាមន្ត្រីនៃក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ កញ្ញា ដានី ស្រស់ ជាក្មេងស្រីដែលមកពីតំបន់ដាច់ស្រយាលពុំសូវយល់អ្វីសោះចំពោះបច្ចេកវិទ្យា បានខិតខំរៀនសូត្រក្លាយជានារីពូកែម្នាក់ ក្នុងយុគសម័យឌីជីថល ហើយបានប្រឡងជាប់ក្លាយជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន របស់ក្រុមប្រឹក្សាធម្មនុញ្ញ។

ដានី ស្រស់ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» បានឲ្យដឹងថា ស្រ្តី និងក្មេងស្រីនាពេលបច្ចុប្បនេះ បាននិងកំពុងពង្រឹងសមត្ថភាពការងាររបស់ខ្លួន ដើម្បីទ្រទ្រង់លើផ្នែកសេដ្ឋកិច្ច ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានស្ថិរភាពហិរញ្ញវត្ថុ និងការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍឱ្យបានទាន់សម័យកាលឌីជីថល។

កញ្ញា បានបន្តថា ក្នុងវត្ថុបំណងខាងលើ សង្កេតឃើញនៅលើបណ្តាញសង្គមគ្រប់ប្រភេទ ទាំងស្រ្តី និងក្មេងស្រីបានបង្កើតនូវមាតិកាវីដេអូមួយចំនួន ដែលមានភាពទាក់ទាញតាមបច្ចេកទេស និងបច្ចេកវិទ្យាដ៏ប៉ិនប្រសប់របស់ខ្លួន ដែលអាចបង្កើតបានប្រាក់ចំណូលបន្ថែម ពីក្រុមហ៊ុន នៃបណ្តាញសង្គមមួយចំនួនដូចជា Facebook, Tik Tok, Instagram, YouTube ជាដើម។ ការណ៍ខាងលើនេះ ហាក់បីដូចជាផ្ទុយពីទិដ្ឋិផ្ទាល់របស់ខ្លួន កាលពី ១៧ឆ្នាំមុន នៅពេលដែលពុំទាន់មានប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់រីកចម្រើននៅពេលនោះ ហើយនៅពេលនោះ រឹតតែមិនស្គាល់ឡើយសូមី្បតែស្មាតហ្វូន (Smart phones) បណ្តាញសង្គមហ្វេសបុក ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដោយសារតែកញ្ញា គឺជាក្មេងស្រីដែលមកពីតំបន់ដាច់ស្រយាល ខណៈឪពុកម្តាយបានរឹតបន្តឹង និងមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទ ដើម្បីឱ្យនាងបានខិតខំប្រឹងបែ្រងរៀនសូត្រ ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះ។

ដានី ស្រស់ បានបន្ថែមថា «នៅពេលមួយទៀតនោះ ខ្ញុំបានសង្កេតឃើញនៅហាងថតចម្លងឯកសារភាគច្រើនសុទ្ធតែបុរស ដែលធ្វើឱ្យខ្ញុំមានចម្ងល់ថាតើការងារទាំងនេះស្រ្តី និងក្មេងស្រីមិនអាចធ្វើបានហើយមើលទៅ? ចុះទម្រាំប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្សេងទៀតនោះ ស្រ្តីពិតជាចាញ់បុរសហើយ ប៉ុន្តែគំនិតខ្ញុំម្ចាស់/នាងខ្ញុំ នៅពេលនោះ គឺផ្ទុយស្រឡះពីពេលបច្ចុប្បន្ន។ មកដល់សព្វថ្ងៃ រួមទាំងឆន្ទៈជម្នះការគិតពីមុន មិនថាស្រ្តីដទៃនោះទេ ខ្លួនខ្ញុំផ្ទាល់បានខិតខំចូលរួមយ៉ាងសកម្មក្នុងវិស័យប្រព័ន្ធឌីជីថល ពិសេសជាងនេះទៅទៀត ស្រ្តីមួយចំនួនបានប្រើបច្ចេកវិទ្យាតាមរយៈការលក់ដូរទំនិញតាមអនឡាញ និងការដឹកជញ្ជូនទំនិញ ម្ហូបអាហារតាម Food Panda, Grab, Pass App បានដូចបុរសដែរ ទោះមិនបានច្រើនប៉ុន្តែអាចដោះស្រាយបញ្ហាមួយចំនួនដោយខ្លួនឯងបានដោយឈរលើពាក្យស្លោកមួយ “បុរសធ្វើបាន ស្រ្តីក៏ធ្វើបាន”»។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតមកដល់បច្ចុប្បន្ននេះ មានមន្ត្រីរាជការជានារីចំនួន ៣៣រូប ស្មើនឹង ៣៦.៣% នៃចំនួនមន្ត្រីរាជការសរុប។

ឯកឧត្ដមបន្តថា នៅក្នុងនោះ មន្ត្រីរាជការជានារីចំនួន ២២រូប ស្មើនឹង៦៦.៦៧% នៃមន្ត្រីរាជការសរុបជានារី កាន់តួនាទី និងមានតំណែង ចាប់ពីប្រធានផ្នែករហូតដល់ថ្នាក់អគ្គនាយក។នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញទើបតែចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ១៩៩៨ ចំនួនមន្ត្រីរាជការជានារី ដែលបម្រើការងារនៅ អគ្គលេខាធិការដ្ឋាន មានចំនួនតែ ៥រូបប៉ុណ្ណោះ (ស្មើនឹង១៥.១៥%) ក្នុងចំណោមចំនួនមន្ត្រីរាជការសរុបចំនួន ៣៣រូប៕

អត្ថបទដែលជាប់ទាក់ទង