**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!

មន្ត្រីរាជការនិងបញ្ញវន្តនៅកម្ពុជាចាត់ទុក មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ប្រទេសចិន

———————-
ភ្នំពេញ៖ មន្ត្រីរាជការនិងបញ្ញវន្តនៅកម្ពុជាបានថ្លែងចាត់ទុកមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដែលសំដៅលើ កិច្ចប្រជុំមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និង កិច្ចប្រជុំមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនថា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់គោលដៅ អភិវឌ្ឍន៍ប្រទេសចិន ជារៀងរាល់ឆ្នាំ។
ថ្លែងក្នុងវេទិកាស្តីពី «ការចែករំលែកកាលានុវត្តភាពប្រទេសចិន ពួតដៃអភិវឌ្ឍទៅមុខដោយឈ្នះ-ឈ្នះ» នារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងពីការតាមដាន ប្រកបដោយការយកចិត្តទុកដាក់ លើមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដោយអ្នកស្រីសង្កេតឃើញថា របៀបវារៈក្នុងកិច្ចប្រជុំដ៏ធំនេះ គឺផ្តោតលើសេដ្ឋកិច្ច, ការលើកកម្ពស់ជីវភាពប្រជាជន, ប្រាក់បៀវត្សរ៍ និង ការអភិវឌ្ឍ។
រីឯ អ្នកស្រី ជា កេសរភារម្យ មន្ត្រីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានលើកឡើងដែរថា របៀបវារៈមួយទៀត ដែលអ្នកស្រីគិតថា មានសារៈសំខាន់ផងដែរនោះ គឺនិយាយទាក់ទងនឹង គោលនយោបាយការបរទេស។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ដែរថា មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ក៏ផ្តោតលើរបៀបវារៈ ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសចិន ដោយលោកមើលឃើញពីជីវភាពរបស់ប្រជាជន មានភាពល្អប្រសើរ កាន់តែច្រើន ជាពិសេស រាប់ចាប់តាំងពីតំបន់ជនបទ។
សម្រាប់ឯកឧត្តមបណ្ឌិត ចាប់អារម្មណ៍ចំណុចនេះជាងគេ ក្នុងមហាសន្និបាតនេះ ខណៈដែលចំណុចសំខាន់មួយទៀត គឺប្រព័ន្ធសុខាភិបាលរបស់ប្រទេសចិន ដែលគិតគូរខ្ពស់ ពីសុខភាពរបស់ប្រជាជន ជាមួយនឹងការយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាន។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ផ្លូវការ ប្រទេសចិនសម្រេចបានគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រចាំ២០២៣ ដោយគាប់ប្រសើរ គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិន ក្នុងឆ្នាំ២០២៤នេះ គឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥%ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទកើនឡើងជាង១២លាននាក់។
មន្ត្រីរាជការនិងអ្នកស្រាវជ្រាវទាំងនោះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងចិន ក្នុងនោះ មានការលើកឡើងថា ចិនគឺជាដៃគូពាណិជ្ជកម្មបរទេស និងប្រភពទុនវិនិយោគបរទេសធំជាងគេ នៅកម្ពុជា នាពេលបច្ចុប្បនេះ។
ពួកគេក៏បានលើកឡើងពីសេដ្ឋកិច្ចឌីជីថលដ៏អស្ចារ្យ របស់ប្រទេសចិន ក៏ដូចជា កិច្ចសហប្រតិបត្តិការនៃការទូទាត់ប្រាក់រៀល និងប្រាក់យន់ចិន តាមអនឡាញ រវាងកម្ពុជា និងចិនផងដែរ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ គិតថា ការទូទាត់ប្រាក់នេះ មានតែប្រទសចិនទេ ដែលឈានមុខគេ ហើយលោកធ្លាប់បានទៅប្រទេសចិន និងសហរដ្ឋអាមេរិក ប្រមាណ១០ឆ្នាំមុន ទើបលោកបានដឹងច្បាស់ថា ចិនដាក់ចេញការទូទាត់តាមទូរស័ព្ទដៃ មុនសហរដ្ឋអាមេរិក ទៅទៀត។
ក្នុងវេទិកា នាពេលនោះ ក៏មានវាគ្មិនពីររូប អញ្ជើញមកពីស្ថានទូតចិនប្រចាំកម្ពុជាផងដែរ គឺអ្នកនាង Luo Si អនុព័ន្ធនៃស្ថានទូតចិន និងអ្នកនាង Guo Yi លេខាទី២ នៃស្ថានទូតចិន។ ពួកគេបានយល់ស្របចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងកម្ពុជានិងចិន ទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ ពួកគេលើកឡើងដែរថា ១២ឆ្នាំមកហើយ ដែលចិននៅតែជាដៃគូពាណិជ្ជកម្ម ធំជាងគេ របស់កម្ពុជា។
ទាំងវាគ្មិនខ្មែរ និងវាគ្មិនចិនបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ទាក់ទងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ក្នុងបរិយាកាសប្រកបដោយអត្ថន័យ ក្នុងឱកាសនៃមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដែលបាននិងកំពុងប្រព្រឹត្តទៅ នាទីក្រុងប៉េកាំង។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ប្រទេសចិនយកចិត្តទុកដាក់លើពហនុនិយម មានន័យថា ជាការចងមេត្រីភាពជាមួយគ្នា តួយ៉ាង ដូចជា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន គឺមានសារៈសំខាន់ណាស់ មានន័យថា សម្ព័ន្ធភាពទីផ្សារដ៏ធំ រួមចំណែកក្នុងការអភិវឌ្ឍ ការចែករំលែកនូវសហគមជោគវាសនារួមតែមួយ ជាមួយគ្នា ហើយពិភពលោកដើរទៅជាមួយគ្នា ដោយពុំមានការបែងចែក។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ដែលកំពុងមានដំណើរការដោយរលូន ក្នុងនោះ ចិននិងកម្ពុជាគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលគួរឲ្យរៀនសូត្រតាម។ ក្នុងពេលនោះដែរ ក៏មានលើកឡើងថា ការអភិវឌ្ឍ របស់ប្រទេសចិនបានផ្តល់កាលនុវត្តភាពដល់កម្ពុជា ក៏ដូចជា ពិភពលោក ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង