**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ

ក្រុមហ៊ុន Meta ខាតបង់ប្រាក់អស់ ១៨ពាន់លានដុល្លារ ក្រោយ Facebook ជួបបញ្ហា Log out ជិតមួយម៉ោង កាលពីយប់មិញនេះ

បរទេស៖ ដូចដែលទស្សនិកជនបានជ្រាប់ហើយថា កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កម្មវិធី Facebook, Messenger និង Instagram របស់ក្រុមហ៊ុន Meta បានជាប់គាំងមិនដំណើរការនៅទូទាំងពិភពលោក ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ មិនអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាន។ ជុំវិញបញ្ហានេះធ្វើឲ្យតម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះភ្លាមៗ គិតជាទឹកប្រាក់ខាតបង់អស់ខ្ទង់១៨ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GBN News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលដឹកនាំដោយមហាសេដ្ឋីគឺ លោក Mark Zuckerberg បានធ្លាក់ចុះ ១.៥% ស្មើនឹងទឹកប្រាក់ខ្ទង់១៨ពាន់លានដុល្លារអាមេរិក ក្រោយមានបញ្ហាគាំងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រមាណ ៣.៩៨ពាន់លាននាក់ជុំវិញពិភពលោក។

លោក Andy Stone អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានបញ្ជាក់នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា ដោយសារបញ្ហាបច្ចេកទេស បានធ្វើឱ្យមនុស្ស ពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើងបានដោះស្រាយបញ្ហានេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នកគ្រប់គ្នា ដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលបានកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយទាំងFacebook, Messenger និងInstagram បានដំណើរការឡើងវិញហើយ ក្រោយជួបបញ្ហា Log out អស់រយៈពេលជិតមួយម៉ោង ខណៈមូលហេតុពិតប្រាកដជុំវិញបញ្ហានេះ នៅមិនទាន់ដឹងនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង