**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិនារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ និងមន្ត្រីហាត់ការនារីចំណុះអគ្គនាយកដ្ឋាន សរុបចំនួន១៤៥រូប ដើម្បីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី៑ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានជាច្រើនរូបផងដែរ។

លោកជំទាវ ឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករងទទួលបន្ទុកការងារយេនឌ័រ នៃអគ្គនាយកដ្ឋាន បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារដែលក្រុមការងារយេនឌ័រសម្រេចបានក្នុងឆ្នាំ២០២៣ និងបានលើកឡើងពីការប្ដេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចបន្ថែមទៀតឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងជាពិសេសកាត់បន្ថយនូវគម្លាតយេនឌ័រនៅក្នុងស្ថាប័នផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារីគឺជាការំលឹកពីការតស៊ូរបស់ស្ត្រី និងផ្លាស់ប្ដូរផ្នត់គំនិតលើសិទ្ធិស្ត្រី ជាពិសេសជាការទទួលស្គាល់សិទ្ធ និងសមភាពរបស់ស្ត្រីក្នុងសង្គម។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរ រៀបចំជាផែនទីបង្ហាញផ្លូវច្បាស់លាស់ និងបានដាក់ចេញជាផែនការយុទ្ធសាស្ត្រ ដោយចាត់ទុកនារីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ និងគ្រួសារទាំងមូល ហើយយកចិត្តទុកដាក់លើការលើកកម្ពស់យេនឌ័រ ការលើកកម្ពស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ពាក់ព័ន្ធនឹងកិច្ចការងារនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កំពុងរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រគោលរបស់ក្រសួងមហាផ្ទៃផងដែរ ហើយអគ្គនាយកដ្ឋានតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ គាំទ្រក្រុមការងារយេនឌ័រ មន្ត្រីនគរបាលជាតិជានារីគ្រប់កាលៈទេសៈ។

បន្ថែមពីនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការបំពេញតួនាទី ភារកិច្ចទាំងក្នុងស្ថាប័នការងារ និងទំនួលខុសត្រូវនានាជាច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់សុភមង្គល និងសុខដុមរមនារបស់គ្រួសារ។ ឯកឧត្តម បានបន្ថែមថា ស្ត្រីមានភាពមមាញឹក ទំនួលខុសត្រូវ និងកាតព្វកិច្ចច្រើនទាំងក្នុងស្ថាប័នការងារ និងក្នុងក្រុមគ្រួសារ ដូចនេះ ការយោគយល់ និងអត់ឱនគ្នាគឺជាភាពចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានមានប្រសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារយេនឌ័ររបស់អគ្គនាយកដ្ឋាន ឱ្យបន្តពន្លឿនរៀបចំផែនការយុទ្ធសាស្ត្រការងារយេនឌ័ររបស់អគ្គនាយកដ្ឋាន តាមដានត្រួតពិនិត្យការងារឱ្យបានទៀងទាត់ និងបន្តការពង្រឹងការងារបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិជានារី៕

អត្ថបទដែលជាប់ទាក់ទង