**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជួបប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជានាយកមន្ទីរពេទ្យជាតិទាំងអស់ និងប្រធានអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់នូវគោលបំណង គឺដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅមានសេសសល់ ឫអាចនឹងកើតមាន និងចែករំលែកនូវវឌ្ឍនភាពរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ កម្រិតថ្នាក់ជាតិក្នុងការធានាឱ្យបានការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សិក្តិសិទ្ធិភាព និងសមធម៌ជូនប្រជាពលរដ្ឋ ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនដូចជា ៖ ១-ការគ្រប់គ្រងមន្ទីរពេទ្យជារួម ២-កិច្ចការដឹកនាំពិនិត្យ និងតាមដានគុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភពនិងសង្គ្រោះទារកភ្លាមៗ ៣-កិច្ចការប្រើប្រាស់និងថែទាំសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម ៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនងសាធារណៈ និង ៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធិភាព សុវត្តិភាព និងគុណភាពលើកគ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម សម្រាប់អោយថ្នាក់ដឹកពាំនាំយកមកអនុវត្ត បន្តរក្សាបានទំនុកចិត្ត និងការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សា​ក្រសួង​ រដ្ឋលេខាធិការទទួលបន្ទុកពង្រឹងគុណភាពសេវាមន្ទីរពេទ្យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងឯកឧត្តម ទីប្រឹក្សា លោក នាយកមន្ទីរពេទ្យជាតិទាំង ១០ និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៕

អត្ថបទដែលជាប់ទាក់ទង