**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងបរិស្ថាន ប្រកាសស្វាគមន៍អ្នកវិនិយោគទាំងអស់ ដែលគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ និងគាំទ្រគ្រប់អ្នកវិនិយោគទាំងអស់ ដែលបានគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TROMSO Co.,LTD របស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ម៉ាសាអាគី យូអ៊ីស៊ូជី (MASAAKI UESUGI) ប្រធានក្រុមហ៊ុន TROMSO Co.,LTD បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគម្រោងរបស់ក្រុមហ៊ុន TROMSO Co.,LTD កាលពី២ឆ្នាំមុន ដែលគម្រោងនេះទទួលបានការគាំទ្រដោយទីភ្នាក់ងាររដ្ឋបាលព្រៃឈើរបស់ប្រទេសជប៉ុន ក្នុងការផលិតអុសធ្វើចេញពីអង្គាមយកទៅប្រើប្រាស់ជំនួសអុសដែលកាប់ពីក្នុងព្រៃ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកដែលនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន និងអាចជាចំណែកចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងផ្តល់ជាប្រាក់ចំណូលដល់ប្រជាជនកម្ពុជាផងដែរ។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីគាំទ្រដរាបណាគម្រោងជួយដល់វិស័យបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យក្រុមហ៊ុនមានការគិតគូរដល់ការអនុវត្តគម្រោងទាំងឡាយណា ដែលបានផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋកម្ពុជា ទើបគម្រោងទាំងនោះមាននិរន្តភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍មានច្រើនទៀត ដែលបានជំរុញឱ្យមានអព្យាក្រឹតកាបូនដូចជា តាមរយៈការដាំដើមឈើឡើងវិញ ក្នុងន័យពង្រីកភាពបៃតង ហើយយើងអាចរកចំណូលពីអព្យាក្រឹតកាបូន ជាពិសេសប្រជាពលរដ្ឋនឹងទទួលបានផលទាំងអស់នោះពីគម្រោង ស្របនឹងភាពជោគជ័យរបស់គម្រោងដែរ ៕

អត្ថបទដែលជាប់ទាក់ទង