**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤

       

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ៣៧ រូប របស់យោធភូមិភាគទី៤។ ដែលពិធីបំពាក់គ្រឿងឥស្សរិយយសនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងសិក្ខាសាលាប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ របស់យោធភូមិភាគទី៤ ។

ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានធ្វើការកោតសរសើរ ចំពោះការសម្រេចបាននូវលទ្ធផលការងារល្អ គឺកើតចេញពីការសហការគ្នារបស់យោធិនយើងទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចដែលរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន។ ឧត្តមសេនីយ៍ឯក បន្តមានប្រសាសន៍លើកឡើង អំពីសភាពការណ៍ថ្មីៗមួយចំនួន ជាពិសេសសភាពការណ៍នៅតាមខ្សែរបន្ទាត់ព្រំដែន ដល់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ ទាំងអស់បានជ្រាប ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានកើនរំលឹក ដល់បណ្តាកងឯកភាពចំណុះទាំងអស់ ដែលឈរជើងនៅជាប់តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ- ឡាវ ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតអោយបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពដឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការងារធានារក្សាសុខសុវត្តិភាព នៅក្នុងតំបន់ និងជាពិសេសការទទួលខុសត្រូវនៅតាមខ្សែរបន្ទាត់ព្រំដែនរបស់ ទិសយោធភូមិភាគទី៤ កន្លងទៅយោធភូមិភាគទី៤ សម្រេចបានយ៉ាងល្អនូវការងារជាច្រើនដូចជា ការងារប្រជុំកិច្ចការព្រំដែន RBC កម្ពុជា-ថៃ ការងារការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ការងារប្រុងប្រៀបជួយសង្គ្រោះគ្រោះមហន្តរាយ ការងារប្រវត្តិសាស្ត្រយោធា ការងារជួយដឹកជញ្ជូនសម្ភារៈ គ្រឿងផ្ទះជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក និងពាក់ស្នែ និងការងារកសាងប្រៀបការពារជាតិជាដើម។ ឆ្លងតាមរយៈលទ្ធផលការងារដែលសម្រេចបានកន្លងមកនៅក្នុងឆ្នាំ២០២៣ រួចរាល់ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារថ្មីមួយចំនួនទៀតសម្រាប់អនុវត្តបន្តនៅក្នុង ឆ្នាំ២០២៤ ផងដែរ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានផ្តាំផ្ញើរ ដល់គ្រប់បណ្តាអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនរៀនសូត្រតាមបណ្តាកងឯកភាព នូវយុទ្ធសាស្ត្រ យុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព និងមិនអោយមានការប្រើប្រាសគ្រឿងញៀននៅក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងអង្គភាពយោធភូមិភាគទី៤។

បញ្ជាក់: ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំទិសយោធភូមិភាគទី៤ បានប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងបានផ្តល់កិត្តិយសប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធភូមិភាគទី៤ និងបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង