**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ដ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅទីស្ដីការក្រសួងដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការ។ រីឯ មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នាឱកាសនោះ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរបៀបវារៈម្តង មួយចំនុចៗ ដោយមានការអញ្ជើញធ្វើសេចក្តីរាយការណ៍ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ​ទទួលបន្ទុកតាមកម្មវិធី ឯកឧត្តមអគ្គនាយក និងនាយកដ្ឋានជំនាញផងដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្ដមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖
-សូមថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន និងមន្ទីរក្រោមឱវាទ យកចិត្តទុកដាក់ពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យសមិទ្ធផលដែលសម្រេចបាន និងលើកទិសដៅបន្ត ព្រមទាំងជួយបំពេញនូវធាតុចូលបន្ថែម ដើម្បីរៀបចំរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅបន្តឱ្យបានគ្រប់ជ្រុងជ្រោយ
-នាយកដ្ឋានជំនាញត្រូវពិនិត្យលើលទ្ធផលនៃការវាយតម្លៃសាកល្បងភូមិគំរូដែលបានចុះត្រួតពិនិត្យរួច និងត្រូវបន្ដចុះធ្វើការវាយតម្លៃភូមិគំរូដទៃទៀត តាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ
-ត្រូវបន្ដអនុវត្តផែនការមេផ្លូវជនបទ និងត្រូវសិក្សាជាគម្រោងលម្អិតបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្ដែង
-បន្ដធ្វើកំណែទម្រង់នីតិវិធីលំហូរឯកសាររដ្ឋបាល និងទម្រង់របាយការណ៍រួម ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ត្រៀមឈានទៅអនុវត្តរដ្ឋាភិបាលឌីជីថល នៅក្នុងឆ្នាំ២០២៤នេះ
-ត្រូវបន្តអនុវត្តនូវបទបញ្ជាផ្ទៃក្នុង របស់ក្រសួងដែលបានដាក់ចេញ ដោយពង្រឹងវត្តមានមន្ដ្រី និងគុណភាពការងារ តាមរយៈការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតាមអេឡិចត្រូនិក ឱ្យឆ្លើយតបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល
-ត្រូវគាំទ្រ និងចូលរួមអនុវត្តវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-ការជ្រើសរើស និងការចាត់តាំងមន្ដ្រី ត្រូវផ្អែកលើគុណាធិបតេយ្យ កម្រិតចំណេះដឹង ជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងអង្គភាព
-ត្រូវបន្ដចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ក្នុងខណៈដែលប្រទេសជាតិទាំងមូលកំពុងមានសន្ទុះអភិវឌ្ឍន៍ក្រោមម្លប់សន្ដិភាពពេញបរិបូរណ៍
-ត្រូវត្រៀមរៀបចំចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

អត្ថបទដែលជាប់ទាក់ទង