**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

មនុស្ស ១៥នាក់ស្លាប់ ក្នុងគ្រោះអគ្គីភ័យ អគារណានជីង ប្រទេសចិន

ចិន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ៤៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គិភ័យមួយនៅឯអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Nanjing ភាគខាងកើតប្រទេសចិន។

មន្ត្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គីភ័យដែលបានឆាបឆេះនៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើមនៅជាន់ទីមួយនៃអគារដែលដាក់កង់អគ្គិសនី។

មនមន្ត្រីបានបន្ត​ថា ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​៤៤​នាក់ មាន​ម្នាក់​របួសធ្ងន់ ចំណែក​អ្នក​ផ្សេង​ទៀត​របួសធ្ងន់។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរបានរាយការណ៍ថានៅម៉ោងប្រហែល ៤:៣៩ ព្រឹកថ្ងៃសុក្រ (២០:៣៩ GMT ថ្ងៃព្រហស្បតិ៍) នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានទទួលការជូនដំណឹងអំពីអគ្គីភ័យនៅក្នុងស្រុក Yuhuatai។

ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ (២២០០ GMT)។ អាអាជ្ញាធរបានបញ្ជាក់​ថា ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ​បាន​បញ្ចប់​ប្រាំបី​ម៉ោង​ក្រោយ​មក។

វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បានបង្ហាញអគារខ្ពស់មួយកំពុងឆេះនៅពាក់កណ្តាលយប់ ជាមួយនឹងផ្សែងខ្មៅហុយចេញពីវា។ រូបភាពក៏បានបង្ហាញពីជាន់ជាច្រើននៃអគារដែលឆេះនៅក្នុងភ្លើង។

អភិបាលក្រុង Nanjing លោក Chen Zhichang បានចូលរួមរំលែកទុក្ខ និងសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះនៅក្នុងសន្និសីទសារព័ត៌មានមួយ។

អគ្គីភ័យ​ដែល​បណ្តាល​ឲ្យ​ស្លាប់​គឺ​ជា​រឿង​ធម្មតា​មួយ​កើត​ឡើង​ក្នុង​ប្រទេស​ចិន ដែល​វិធានការ​សុវត្ថិភាព​ច្រើន​តែ​ត្រូវ​បាន​គេ​រំលង ឬ​អនុវត្ត​មិន​គ្រប់គ្រាន់។

នៅក្នុងខែមករាឆ្នាំនេះ មនុស្សរាប់សិបនាក់បានស្លាប់បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះនៅហាងមួយនៅកណ្តាលទីក្រុង Xinyu ដោយស៊ីនហួបានរាយការណ៍ថា អគ្គិភ័យនេះបានកើតឡើងដោយសារតែការប្រើប្រាស់កាំជ្រួចខុសច្បាប់ នៅក្នុងបន្ទប់ក្រោមដី។ ក្នុង​ខែ​ដដែល កុមារ​១៣​នាក់​បាន​ស្លាប់​នៅ​សាលា​រៀន​មួយ​ខណៈ​ពួកគេ​ដេក​ក្នុង​អន្តេវាសិកដ្ឋាន​របស់​ពួកគេ។

កាល​ពី​ខែ​វិច្ឆិកា មនុស្ស ២៦ នាក់​បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ធ្យូង​នៅ​ខេត្ត Shanxi ប្រទេស​ចិន។ មុននោះ នៅខែមេសា ឆ្នាំ២០២៣ ភ្លើងឆេះមន្ទីរពេទ្យបានសម្លាប់មនុស្ស ២៩នាក់។

បន្ទាប់ពីភ្លើងឆេះធ្យូងថ្មកាលពីខែវិច្ឆិកា ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យប្រទេសនេះកែលម្អផែនការសង្គ្រោះបន្ទាន់ និងវិធានការបង្ការ។

ប្រភព៖ DW

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង