**តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមិថុនា**សម្តេចធិបតី សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីអភិរក្ស ជំរុញលើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែង**មានករណីឆ្លងជំងឺផ្តាសាយបក្សី លើមនុស្ស ២ករណី ហើយពាក់ព័ន្ធនឹងសត្វគោចិញ្ចឹមយកទឹកដោះ នៅសហរដ្ឋអាមេរិក**ប្រធានាធិបតី Zelensky បញ្ជាក់ថា អ៊ុយក្រែន នឹងទទួលបានជំនួយជាង ២៣ពាន់លានដុល្លារ**ក្រុមហាម៉ាស់ ត្រៀមរួចហើយសម្រាប់ការឈានដល់ កិច្ចព្រមព្រៀងគ្នាពេញលេញ ក្នុងការដោះដូរចំណាប់ខ្មាំង បើសិនជាអ៊ីស្រាអ៊ែលបញ្ឈប់សង្គ្រាម**ជនជាតិចិន២នាក់ បើករថយន្តដេញបាញ់គ្នាផ្អើលក្រុងព្រះសីហនុ**ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤១នាក់ ទទួលបានការអប់រំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម”**រុស្ស៉ី ដណ្តើមបានទឹកដីសរុប ៨៨០គីឡូម៉ែត្រក្រឡា នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៤នេះ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង**លោក Austin ថាអាមេរិកមានសុវត្ថិភាព លុះត្រាតែអាស៊ីមានសុវត្ថិភាព**កងទ័ពអ៊ីស្រាអែល ដកខ្លួនចេញពីជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងហ្គាហ្សាស្ទ្រីប**ពិរុទ្ធលើបទល្មើសព្រហ្មទណ្ឌ ៣៤ករណី តើលោក ដូណាល់ ត្រាំ អាចនឹងជាប់គុក ឬ?**ចិនថាពិបាកចូលរួមកិច្ចប្រជុំ ស្តីពីសន្តិភាពអ៊ុយក្រែន ប្រសិនបើគ្មានវត្តមានរុស្ស៉ី**អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងតំបន់អង្គរ តាមរយៈការចែកដបទឹក ដល់មន្ត្រី-បុគ្គលិកប្រចាំការនៅប្រាសាទបន្ទាយស្រី**ឯកឧត្តម សេរី ជំនះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកួតរូបថតកាយរឹទិ្ធថ្នាក់ជាតិលើកទី២ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ “ការអប់រំបរិយាបន្ន និងចីរភាព”**រដ្ឋបាលរាជធានីភ្នំពេញ​ ណែនាំ​ស្តីពី​ការចូលរួមកាន់ទុក្ខព្រះបរមសព​ សម្តេច ទេពវង្ស​**«ភ្នំសំពៅ» ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ មានទេសភាពស្រស់ត្រកាល ដែលអ្នកទេសចរមិនគួររំលង**ទិវាកុមារអន្តរជាតិ ១មិថុនា! សម្ដេចតេជោ ហ៊ុន សែន សូមកុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន**ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារឧបទ្ទវហេតុបាក់ច្រាំងមាត់ព្រែក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ត្រឹមដើមឆ្នាំ២០២៤ ក្រសួងសុខាភិបាលរកឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមប្រមាណ ជាង២ពាន់ករណី

ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី១ ខែមករា​ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានរកឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមប្រមាណ២៦០០នាក់ ខណៈឆ្នាំ២០២៣មានត្រឹម៩០០នាក់ ប៉ុន្តែចំនួននេះមិនបង្ហាញថា មានមនុស្សស្លាប់នោះទេ។ យ៉ាងណាតួលេខខាងលើបានហក់ឡើងយ៉ាងខ្ពស់ ពោលគឺកើនឡើង២ដងបើធៀបនឹងឆ្នាំ២០២៣។

លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បានឱ្យដឹងបន្ថែមថា ការរកឃើញចំនួននៃអ្នកកើតជំងឺគ្រុនឈាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនមានន័យថា ក្រសួងខ្វះការយកចិត្តទុកដាក់ និងមិនមានវិធានការទប់ស្កាត់នោះទេ ប៉ុន្តែគឺទាក់ទងទៅនឹងកត្តាសមត្ថភាពការប្រមូលទិន្នន័យរបស់ក្រសួងទំនើប បើទោះបីជាអ្នកជំងឺស្ថិតនៅទីកន្លែងណា ក៏ក្រសួងអាចទៅប្រមូលទិន្នន័យពីអ្នកជំងឺបានដែរ។

យ៉ាងណា អ្នកជំនាញរូបនេះបានបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យចំនួនអ្នកកើតជំងឺគ្រុនឈាមនៅកម្ពុជា នៅតែបន្តកើនឡើង គឺដោយសារតែការវិវត្តនៃមនុស្សជាតិមានចំនួនច្រើន ហើយជម្រកនៃការកើនឡើងរបស់មូសខ្លា ក៏កាន់តែច្រើនដែរ។ ដោយសារមនុស្សភាគច្រើនពូកគេមិនបានយកចិត្តទុកដាក់ទៅលើកាក់សំណល់សំរាមដូចជា កែវដាក់ភេសជ្ជៈ កំប៉ុង សំបកកង់រថយន្ត កង់ម៉ូតូ ឱ្យបានត្រឹមត្រូវ បញ្ហាទាំងអស់នោះហើយទើបនាំឱ្យមូសខ្លាមានចំនួនរិតតែច្រើន ហើយអ្នកកើតជំងឺគ្រុនឈាម ក៏កាន់តែច្រើនឡើងៗដែរ។

ទោះជាយ៉ាងណា លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចំណាយពេលយ៉ាងតិចឱ្យបានម្តងក្នុងមួយសប្តាហ៍ ដើម្បីសម្អាតផ្ទះរបស់ខ្លួន ជាពិសេសត្រូវចាក់ដីលុបនៅទីតាំងដែលមានទឹកដក់ ឬប្រមូលសំបកកង់រថយន្ត កង់ម៉ូតូ ទៅទុកដាក់នៅទីតាំងដែលមូសមិនអាចរស់នៅបាន។ បន្ថែមលើនេះ បើឪពុកម្តាយដែលសង្ស័យថា កូនមានជំងឺគ្រុនឈាមត្រូវនាំយកទៅមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំហួសពេលរហូតមិនអាចសង្រ្គោះបាន។

លោកបានពន្យល់បន្តថា៖«ជំងឺគ្រុនឈាម អត់មានថ្នាំពិសេសជួយទេ ពេទ្យទេវតាក៏ជួយអត់បានដែរ បើទៅដល់ពេទ្យយឺតយ៉ាវ គឺអាចនឹងប៉ះពាល់ដល់ការគម្រាមកំហែងដល់អាយុជីវិត»៕

អត្ថបទដែលជាប់ទាក់ទង