**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន

ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤១នាក់ ទទួលបានការអប់រំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម”

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម, កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់កណ្តាល និងថ្នាក់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤០នាក់ ដែលពិធីនេះធ្វើឡើងនៅមណ្ឌលផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការអញ្ជើញចូលរួមពីអ្នកនាង កាទ្រីន ក្លាសុន (Kathryn Clarkson) ប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំទីក្រុងបាំងកក ទទួលបន្ទុកប្រទេសកម្ពុជា, ថៃ, ឡាវ និងប្រទេសវៀតណាម ក្នុងអំឡុងពេលដែលអ្នកនាងបានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។

បន្ទាប់ពី លោកស្រី ហង្ស ណាវី នាយិកាមណ្ឌលផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានធ្វើការអប់រំផ្សព្វផ្សាយដល់ស្ត្រីជាមាតា ដែលបានចូលរួមកម្មវិធីរួចមក, អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងចំណាប់អារម្មណ៍ថា៖ អ្នកនាងមានក្តីរីករាយជាខ្លាំងដោយបានឃើញពលរដ្ឋកម្ពុជាមានការយល់ដឹងពីការថែទាំសុខភាព ព្រោះថា សុខភាពគឺជាកត្តាចម្បងសម្រាប់មនុស្សយើងម្នាក់ៗ បើទោះបីជាយើងមានការរវល់ខ្លាំងយ៉ាងណាក្តី ក៏យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនេះដែរ។

ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធអន្តរជាតិ អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយនេះជាប្រចាំ ព្រមទាំងបានលើកទឹកចិត្តដល់សាខា សូមបន្តការងារនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណជាពិសេសចំពោះវត្តមានគណៈប្រតិភូសហព័ន្ធអន្តរជាតិ ដែលបានមកសិក្សាស្វែងយល់ពីស្ថានភាពសុខភាពរបស់ប្រជាជនកម្ពុជា ចង់ឃើញពីជីវភាព និងសុខភាពស្ត្រីមានកូនតូច ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។

លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបងប្អូនស្ត្រីជាមាតាទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។

ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវការអំពាវនាវបន្ថែមពីលើការអប់រំផ្សព្វផ្សាយ សូមឱ្យប្រជាជនទាំងអស់គិតគូរថែទាំសុខភាពឱ្យបានល្អ តាមរយៈការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ ដូចពាក្យចាស់ថា “ស្រឡាញ់ខ្លួន ស្ងួនចំណី” និង “ការពារប្រសើរជាងព្យាបាល” ជាពិសេសកាត់បន្ថយផ្អែម ដើម្បីបង្ការការលើសទម្ងន់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងសរសៃឈាម, កាត់បន្ថយប្រៃ ដើម្បីបង្ការជំងឺលើសសម្ពាធឈាម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល, កាត់បន្ថយខ្លាញ់-ប្រេង ដើម្បីបង្ការការលើសទម្ងន់ ធាត់ ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត។

លោកជំទាវ ក៏បានលើកឡើងអំពីការចូលរួមថែរក្សាបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផងដែរ។

បន្ថែមពីលើការយល់ដឹងទាំងអស់នេះ ស្ត្រីមានផ្ទៃពោះ និងស្តីមានកូនតូចចំនួន ៤០នាក់ បានទទួលអំណោយមានក្រមា សារុង មុង ភួយ កន្សែង សាប៊ូ និងថវិកា៥ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយគណៈប្រតិភូ បានបន្តជួបចុះសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារមានជីវភាពខ្សត់ខ្សោយមានកូនច្រើន រស់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នោះគឺគ្រួសារអ្នកស្រី ពុធ ស្រីម៉ៅ មានអាយុ២៤ឆ្នាំ ធ្លាប់ប្រកបរបររើសអេតចាយ មានស្វាមីឈ្មោះ ធន់ រិទ្ធី អាយុ ២៧ឆ្នាំ ជាកម្មកររោងចក្រ បច្ចុប្បន្នរស់នៅបន្ទប់ជួល និងមានកូន៤នាក់ ក្នុងបន្ទុក៕

អត្ថបទដែលជាប់ទាក់ទង