**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ជនជាតិចិន២នាក់ បើករថយន្តដេញបាញ់គ្នាផ្អើលក្រុងព្រះសីហនុ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយជិះរថយន្តប្រដេញបាញ់គ្នា ដូចក្នុងរឿងកុន ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងហេតុការណ៍បានឱ្យដឹងថា មុនដំបូងបានប្រទះឃើញរថយន្តពីរគ្រឿងដេញគ្នា និងមានរថយន្តសារ៉ែនសមត្ថកិច្ចដេញពីក្រោយតាមបណ្តោយផ្លូវមិត្តភាពអូរ១ លុះមកដល់ផ្លូវបេតុងក្រោយការ៉ាស់សាំងតូតាល់បានបើកបុកធុងទឹកកកផ្ទះពលរដ្ឋមួយកន្លែង បន្ទាប់មកបុរសអ្នកបើកបររថយន្តជាជនជាតិចិនបានចុះពីលើរថយន្ត ហើយរត់គេចខ្លួន។

ភ្លាមៗនោះសមត្ថកិច្ចបានដេញតាមពីក្រោយតាមចាប់បានជនជាតិចិនម្នាក់ និងម្នាក់ទៀតរត់ចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅក្បែរនោះហើយកម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធមួយសន្ទុះ ក្រោយមកក៏បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀតសរុបបានចំនួន២នាក់។

សូមជម្រាបថា បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ បាននាំខ្លួនបុរសជនជាតិចិនយកទៅស្នងការខេត្តព្រះសីហនុដើម្បីសួរនាំទៅតាមនីតិវិធីច្បាប់។ ចំណែកមូលហេតុនៃជម្លោះបង្កជាការដេញបាញ់គ្នាពេញក្រុងព្រះសីហនុ សមត្ថកិច្ចមិនទាន់បង្ហើបនៅឡើយទេ៕ 

អត្ថបទដែលជាប់ទាក់ទង