**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » 

ឯកឧត្ដម ខ្វៃ អាទិត្យា ៖ កម្មករ កម្មការិនីជាង ៣៥ម៉ឺននាក់ បានចូលរួមបណ្តុះវប្បធម៌ស្អាតនៅកម្ពុជា តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៥៣រោងចក្រ ស្មើ៦០១លើក និងមានអ្នកចូលរួមសរុប ៣៥០,៩១២នាក់។ នេះបើតាមឯកឧត្ដម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៣ ខែឆ្នាំ២០២៤នេះ ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ ដែលមានជាធរមាន ទាំងក្រមខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធវិស័យបរិស្ថាន ក្រសួងបរិស្ថាន សម្រេចសមិទ្ធផលលេចធ្លោ នៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លើមុំអាទិភាពសំខាន់ ចំនួន៣រួមមាន៖ ស្អាត បៃតង និងចីរភាព។

ឯកឧត្ដម ខ្វៃ អាទិត្យា គូសបញ្ជាក់ថា ក្នុងភាពស្អាត ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំយុទ្ធនាការសម្អាតលើដី យុទ្ធនាការសម្អាតផ្ទៃទឹក និងសម្អាតផ្ទៃមេឃ។ ក្នុងយុទ្ធនាការសម្អាតលើដី គឺក្រសួងបានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដែលផ្តើមពីសិស្សានុសិស្សនៅតាមសាលារៀន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកទល់ថ្ងៃនេះ ទទួលបានការចូលរួម ពីប្រជាពលរដ្ឋចំនួន៥លាននាក់។ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចូលរួមកាត់បន្ថយចំនួនថង់ប្លាស្ទិបានប្រមាណពី១៥ ទៅ២០លានថង់ក្នុងមួយថ្ងៃ។

ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រនិងអនុញ្ញាតឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សមាគមកាឬទ្ធិនារីកម្ពុជា ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានយកចិត្តទុកដាក់ និងរួមចំណែកដើម្បីយុទ្ធនាការកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងចែកធុងសំរាមតាមសាលារៀន និងជួយបង្រៀនសិស្សានុសិស្ស បន្ថែមទៀត ឱ្យចេះញែកសំរាម  ដាក់ថង់ប្លាស្ទិកដោយឡែក ដាក់សំរាមសម្រាប់ធ្វើជី សំរាមណាអាចដុតបំផ្លាញចោល។ល។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងពីគោលបំណងនៃយុទ្ធនាការបន្តនេះ គឺជាការបណ្តុះផ្នត់គំនិតយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋ ឱ្យចេះញែកសំរាម ចេះបែងចែកសំរាម កាត់បន្ថយសំរាមបញ្ចេញចោលផ្តេសផ្តាស់។

ក្នុងឱកាសនេះក្រសួងបរិស្ថាននឹងប្រកាសដាក់ចេញយុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពដំបូងគេ នៅថ្ងៃទី០១ ខែមីនា ខាងមុខ គឺចាប់ផ្តើមសម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យហូរចូលទន្លេសាប។

អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យមានការចូលរួម ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះបន្ត និងឱ្យបានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង