**ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍**នយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប**សម្តេច សាយ ឈុំ ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤**កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ**សម្តេចធិបតី ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុប្រធានអង្គភាពអន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន នៅទីក្រុងបាងកក

បាងកក៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងធ្វើដំណើរទៅទីក្រុងបាងកកនៅថ្ងៃនេះ ដើម្បីទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅឯគេហដ្ឋានរបស់លោកបាន ចាន់សុងឡា នេះបើកយោង អ្នកស្រី ប៉ាតុងតាន់ ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន បានបញ្ជាក់នៅថ្ងៃនេះ។

អ្នកស្រី ប៉ាតុងតាន់ ស៊ីណាវ៉ាត្រា បានបន្តថា សម្តេចតេជោ ហ៊ុន សែន ព្រួយបារម្ភអំពីស្ថានភាពរបស់លោកថាក់ស៊ីន ហើយបានស្នើសុំជួបលោកថាក់ស៊ីន ដោយអ្នកស្រីបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នឹងទទួលទានអាហារថ្ងៃត្រង់ជាមួយលោក ថាក់ស៊ីន មុនពេលត្រឡប់មកទីក្រុងភ្នំពេញវិញ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានតែងតាំងលោកថាក់ស៊ីន ដែលកំពុងនិរទេសខ្លួនឯងបន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកនៅពេលនោះ ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ហើយកាលពីឆ្នាំមុន លោកថាក់ស៊ីន រួមជាមួយនឹងប្អូនស្រីរបស់លោក គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានចូលរួមពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ផងដែរ។

ប្រភព៖ Bangkok post

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង