**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

សម្តេចធិបតី ផ្តល់អនុសាសន៍ ០៨ចំណុច ដើម្បីជំរុញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ០៨ចំណុច ដើម្បីជំរុញឱ្យក្រសួងស្ថាប័ន្ធពាក់ព័ន្ធ យកទៅអនុវត្តលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការដាក់ចេញអនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ដើម្បីជំរុញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចធិបតី ហ៊ុន ម៉ាណែត សូមផ្ដល់អនុសាសន៍បន្ថែមមួយចំនួន សម្រាប់យកទៅអនុវត្តបន្តដូចខាងក្រោម៖

ទី១. សម្តេចសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទាំងអស់គ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងសហថាមពល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង សំដៅឈានដល់ការលុបបំបាត់ពីកម្ពុជា។ ក្នុងន័យនេះ គ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស និងសមាជិកគ្រួសារត្រូវធ្វើការអប់រំ, ក្រើន រំលឹកពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព្រមទាំងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថា «ទេ» ដាច់ខាតចំពោះគ្រឿងញៀន។

ទី២. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំ អំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយ ដល់ប្រជាជនឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ, សម្តេចសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា និង ក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លើការងារដ៏សំខាន់នេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និងវេទិកានានា។

ទី៣. អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេសក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវពង្រឹងការទប់ស្កាត់ និង បង្ក្រាបករណីនាំចូលគ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និងបញ្ញើប្រៃសណីយ៍) ជាពិសេស មកពីតំបន់ត្រីកោណមាស។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ដៃគូអន្តរជាតិ ក្នុងការផ្លាស់ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់រំហូរគ្រឿងញៀន ពីខាងក្រៅចូលមកប្រទេស។

ទី៤. មន្ត្រីអនុវត្តច្បាប់ជាពិសេស គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។ សម្តេចសូមកោតសរសើរចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលកន្លងមកបានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត និង KTV ។ សម្រេចសូមឱ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំង ដែលមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវក្ដាប់ និងកំណត់ឱ្យបាននូវអត្តសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងត្រូវចាត់វិធានការឱ្យដល់ ឬសគល់។ ចំពោះការប្រើប្រាស់គ្រឿងញៀននៅជនបទ, សម្តេចសូមឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ទាំងស្រុង ដោយត្រូវបង្ក្រាបមេក្លោង និង បណ្តាញចែកចាយតាម ភូមិឃុំ-សង្កាត់ និងត្រូវសហការជាមួយឪពុកម្ដាយ-អាណាព្យាបាល ប្រមូលអ្នកញៀនចេញពីសហគមន៍ ដើម្បីមកទទួលការបន្សាប, ព្យាបាល និងស្តារនីតិសម្បទា នៅតាមមណ្ឌលរដ្ឋ និងឯកជន។

ទី៥. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយគណៈកម្មាធិការទទួលបន្ទុកព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល ពង្រឹងគុណភាពនៃការបន្សាប និងព្យាបាលអ្នកញៀនគ្រឿងញៀន ដោយក្នុងនោះត្រូវគិតគូរ ពីការរៀបចំស្តង់ដានីតិវិធីអនុវត្តន៍ (SOP) ឱ្យបានច្បាស់លាស់ នៃវិធីសាស្ត្រការព្យាបាលអ្នកញៀនគ្រឿងញៀន និងសហការ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីខិតខំស្រាវជ្រាវរកវិធីសាស្ត្រព្យាបាលថ្មីៗដែលមាន ប្រសិទ្ធភាពកាន់តែល្អប្រសើរ។ សម្តេចសូមលើកទឹកចិត្តការវិនិយោគ ក្នុងការបើកមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាឯកជន, ទន្ទឹមនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ស្ថាប័នពាក់ព័ន្ធ កំណត់ស្តង់ដា និងលក្ខខណ្ឌច្បាស់លាស់ក្នុងការគ្រប់គ្រង ហើយរាល់មជ្ឈមណ្ឌលឯកជន ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋ ដើម្បីធានាប្រសិទ្ធភាព លើការងារដ៏សំខាន់នេះ។

ទី៦. ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងយុត្តិធម៌ ត្រូវយកចិត្ត ទុកដាក់លើករណីផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនឱ្យបានធ្ងន់ធ្ងរ និង យុត្តិធម៌បំផុត ចៀសវាងការដោះលែងឧក្រិដ្ឋជនពាក់ព័ន្ធនឹងគ្រឿងញៀន ឬការបន្ធូរបន្ថយទោសណាមួយ។ សម្តេចសូមគាំទ្រចំណាត់ការរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការផ្សាយព័ត៌មានជាសាធារណៈអំពីចំណាត់ការលើសំណុំរឿងគ្រឿងញៀន ដើម្បីបង្ហាញពីតម្លាភាពនៃការផ្តន្ទាទោស បទល្មើសគ្រឿងញៀន។ ពាក់ព័ន្ធនឹងបញ្ហានេះ, សម្តេចសូមឱ្យបន្តអនុវត្តទិសស្លោក ៣ កុំ ១ រាយការណ៍ គឺកុំពាក់ព័ន្ធ កុំធ្វើអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។

ទី៧. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រុមការងារអន្តរក្រសួង គ្រប់គ្រងសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងថ្មីៗនេះ គ្រប់គ្រង និងលុបបំបាត់ករណីនាំចូលសារធាតុញៀន និងគីមីផ្សំ, ការលួចលាក់កែច្នៃ និងផលិតគ្រឿងញៀន ដោយត្រូវរៀបចំជា SOP ច្បាស់លាស់ក្នុងការត្រួតពិនិត្យគ្រប់គ្រង។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបង្កើនការត្រួតពិនិត្យរដ្ឋបាល ឱ្យហ្មត់ចត់ជាប់ជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់ទីតាំងដែលសង្ស័យប្រើប្រាស់ លួចកែច្នៃ, ផលិត, ជាពិសេស ទីតាំងនៅតំបន់ដាច់ស្រយាល ត្រូវបង្កើតការត្រួតពិនិត្យរដ្ឋបាលឱ្យម៉ត់ចត់ជាប់ជាប្រចាំ។

ទី៨. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី, ពហុភាគី, ក្នុងតំបន់ និងសកល ពីព្រោះថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ដែលទាមទារនូវវិធានការជាសកល និងគ្រប់ស្ថាប័នអនុវត្តច្បាប់នៅក្នុងតំបន់ និងសកល ត្រូវបង្កើនកិច្ចសហការរួមគ្នាជាកម្លាំងតែមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាសកលនេះ។ ជាមួយនឹងកិច្ចសហការអន្តរជាតិនេះ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការផ្លាស់ប្តូរព័ត៌មានជាប់ជាប្រចាំ និងខិតខំកៀរគរជំនួយពីបណ្តាប្រទេសជាមិត្ត, អង្គការជាតិ និងអន្តរជាតិ លើការងារកសាងសមត្ថភាពមន្ត្រី, ជំនួយសម្ភារៈបច្ចេកទេសប្រឆាំងគ្រឿងញៀន និងការងារបន្សាបសារធាតុញៀនមុនពេលដុតបំផ្លាញ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការជួយជ្រោមជ្រែងពីបណ្តាភាគីជាមិត្ត ៕

អត្ថបទដែលជាប់ទាក់ទង