**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ថ្លែងក្នុងពិធីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ ។ សម្ដេចបានសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដោយមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានណែនាំ និង តម្រង់ទិសដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឆ្នាំ ២០២៣ ទទួលបាន លទ្ធផលគួរជាទីមោទនៈ។

សម្តេចធិបតី មានប្រសាសន៍ថា ឆ្នាំ២០២៤ ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ (២០១៧-២០២៣), កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនសរុបចំនួន ៥៥ ៣០៥ ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១២០ ៣០៧ នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧ ៦៤១គីឡូក្រាម និង សារធាតុ គីមីផ្សំប្រមាណ ៥២០ ០០៥ គីឡូក្រាម, រួមទាំងមធ្យោបាយ សម្ភារៈ និង វត្ថុតាងជាច្រើនទៀត។

សម្តេចធិបតី បានណែនាំឲ្យពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន និងលើកកម្ពស់សកម្មភាពប្រតិបត្តិការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស។ សម្តេចថា អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេស ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបករណីនាំចូល គ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និង បញ្ញើប្រៃសណីយ៍) ជាពិសេស មកពីតំបន់ត្រីកោណមាស។

សម្តេចធិបតីថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ដៃគូអន្តរជាតិក្នុងការផ្លាស់ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀន ឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យ ទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ និង កាត់ផ្តាច់រំហូរគ្រឿង ញៀនពីខាងក្រៅចូលមកប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និង ម៉ឺងម៉ាត់ជាទីបំផុតចំពោះ ករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។

ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និង សមាជិកគ្រួសារត្រូវធ្វើការអប់រំ ក្រើន រំលឹកពីផលប៉ះពាល់ និង វិនាសកម្មនៃគ្រឿងញៀន ព្រមទាំងមានវិធានការម៉ឺងម៉ាត់ និង តឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន ។ លើសពីនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផល ប៉ះពាល់នៃគ្រឿងញៀន និង ធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយដល់ប្រជាជនឱ្យបានទូលំទូលាយ។

សម្តេចធិបតី បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លើការងារដ៏សំខាន់នេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និង វេទិកានានា ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា បញ្ហាគ្រឿងញៀន មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហាសកល។ សម្តេចថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនត្រូវធ្វើរបៀបវែកចកនោះទេ គឺត្រូវមានផែនការមួយច្បាស់លាស់។ ហើយដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀន។

សម្តេចធិបតី ថ្លែងទៀតថា សម្ដេចគ្រោងមានវិធានការដាក់ទណ្ឌកម្មវិស័យឯកជនណា ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន។ ដោយសម្តេចចង់ឱ្យវិស័យឯកជន មានវិធានការប្រយុទ្ធប្រឆាំងនឹងគ្រឿង ដោយមិនឱ្យបុគ្គលិកខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន បើក្នុងករណីពាក់ព័ន្ធ ត្រូវដេញចេញពីការងារ។

ថ្លែងក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមថា ក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំ ខាងមុខ ភាពរញ៉េរញ៉ៃ នៃបញ្ហាគញរឿងញៀន នឹងបាត់ចេញអស់ពីកម្ពុជា ។

សម្តេចធិបតីលើកឡើងថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីម្ដងទៀតថា ដរាបណាសម្ដេច នៅជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះទេ ។ ជាមួយគ្នានោះសម្តេចធិបតី ក៏បានផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ គឺសម្តេចមិនអនុញ្ញាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង