**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

គណៈកម្មការគ្រប់គ្រងល្បែង ព្រមានចាត់វិធានការក្ដៅ ចំពោះប្រតិបត្តិករមានអាជ្ញាបណ្ណល្បែងផ្សងសំណាង ករណីមិនអនុវត្តតាមការណែនាំ

ភ្នំពេញ៖​​ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលហៅកាត់ គ.ល.ក. កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤​​ បាន​​ចេញសេចក្តីណែនាំដល់ប្រតិបត្តិករដែលមានអាជ្ញាបណ្ណល្បែងផ្សងសំណាង​​ ករណីមិនអនុវត្តតាមការណែនាំនឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ។

គណៈកម្មការគ្រប់គ្រងល្បែង បានគូសបញ្ជាក់យ៉ាងដូច្នេះថា​​ តាមការសង្កេតឃើញនៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំងដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាត ប៉ុស្តិ៍សេវាល្បែងផ្សងសំណាងពី គ.ល.ក. និងការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ រួមមាន៖ ឆ្នោតកន្ទុយលេខខេណូ (KENO) និងល្បែងស៊ីសងខុសច្បាប់ដទៃទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។​​
ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាងឱ្យស្របទៅតាមច្បាប់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដាក់ចេញសេចក្តីណែនាំរួមមាន៖​​ ចំពោះអ្នកកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុកស្តីពីលក្ខខណ្ឌនៃការផ្ដល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងតែប៉ុណ្ណោះ។

ត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវនៅគ្រប់ទីតាំងអាជីវកម្មបន្ទាប់ពីទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង។ ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតពី គ.ល.ក. ត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីប្រភេទ​​ និងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង និងឧបសម្ព័ន្ធនៃវិញ្ញាបនបត្រចុះបញ្ជីប្រភេទ និងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាងច្បាប់ដើម នៅទីតាំងក្រុមហ៊ុន និងច្បាប់ថតចម្លងបញ្ជាក់ត្រឹមត្រូវពីអគ្គលេខាធិការដ្ឋាននៃគ.ល.ក. នៅទីតាំងសាខាល្បែងផ្សងសំណាង ឬទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង។ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជំពូកទី៥ «ការត្រួតពិនិត្យ និងការគ្រប់គ្រងប្រតិបត្តិករ ល្បែងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ» ត្រង់មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ និងមាត្រា៥៧។​​

ក្នុងករណីប្រតិបត្តិករដែលកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង មិនអនុវត្តតាមការណែនាំខាងលើនេះ ឬលួចលាក់បង្កប់ការលេងល្បែងដែលមិនមានការអនុញ្ញាតពី គ.ល.ក. ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវប្រឈមនឹងការពិន័យអន្តរការណ៍អនុលោមតាមអនុក្រឹត្យលេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងឈានដល់ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ ល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង និងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា។​​

ដោយទ្បែក ចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រងតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំនូវរាល់ សកម្មភាពអាជីវកម្មល្បែងផ្សងសំណាងនៅទូទាំងប្រទេសកម្ពុជា និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលចំពោះប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយពីសេចក្ដីណែនាំនេះ។ ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដើម្បីចាត់វិធានការ និងទប់ស្កាត់រាល់ការធ្វើអាជីវកម្មល្បែងផ្សងសំណាង ដែលមិនមានការអនុញ្ញាតពី គ.ល.ក. ក៏ដូចជាដើម្បីចាត់វិធានការតាមបទប្បញ្ញត្តិជាធរមាន លើប្រតិបត្តិករល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយនឹងសេចក្តីណែនាំនេះ៕

អត្ថបទដែលជាប់ទាក់ទង