**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកជំទាវ ដាំ ដារីនី ផ្តាំផ្ញេីរដល់សមាជិក សមាជិកា ត្រូវចូលរួមពង្រឹងយន្តការរបស់គណបក្ស​ និងលុបបំបាត់នូវព័ត៌មានប្រឆាំងនានាអោយបានដាច់ខាត

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកគណកម្មាធិការកណ្តាលគណបក្ស​ និងជាប្រធានផ្នែកសិល្បៈនិងកីឡា​ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បានអញ្ញើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ ផ្នែកសិល្បៈនិងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា និងក្រុមជំនួយការផ្នែកសិល្បៈនិងកីឡា។

ក្នុងកិច្ចចាប់ផ្តេីមលោកជំទាវបណ្ឌិត ដាំ ដារីនី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមជំនួយការផ្នែកសិល្បៈនិងកីឡាទាំងអស់​ និងបានកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារនាពេលកន្លងមក។

លោកជំទាវបណ្ឌិត​ បានលេីកឡេីងបន្ថែមទៀតថាគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវបំផុត សិល្បៈនៃការចែករំលែក គោលនយោបាយជាយុទ្ធសាស្រ្ត គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ការសាមគ្គីផ្ទៃក្នុងគណបក្ស និងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។​ ក្នុងនោះផ្នែកសិល្បៈនិងកីឡាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមអនុវត្តការងារយ៉ាងសកម្មក្នុងបុព្វហេតុកសាងកម្លាំងយុវជនក្នុងជួរសិល្បៈករ​ សិល្បៈការិនី​ គ្រប់ទម្រង់​ និងកីឡាករ​ កឡាការិនី​ លើកកម្ពស់ស្មារតីក្នុងការចូលរួម មានភាពជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្ស។

លោកជំទាវបណ្ឌិត ដាំ ដារីនី បានផ្តាំផ្ញេីរដល់សមាជិកសមាជិកាត្រូវចូលរួមអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់លើការពង្រឹង និងពង្រីករចនាសម្ព័ន្ធ កសាងសមាជិកគណបក្ស​ ហេីយនៅពេលខាងមុខមានការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ នាពេលខាងមុខត្រូវចូលរួមក្នុងការពង្រឹងយន្តការរបស់គណបក្ស​ លុបបំបាត់នូវព័ត៌មានអវិជ្ជមាន​ និងព័ត៌មានប្រឆាំងនានាអោយបានដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង