**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា បើកសន្និបាតបូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្តពោធិ៍សាត់ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្ត ឆ្នាំ២០២៣ និងលើកទិសដៅបន្តបន្តឆ្នាំ២០២៤ ព្រមទាំងប្រគល់សេចក្តីសម្រេច និងប័ណ្ណសរសើរ ជូនដល់ក្បាលម៉ាស៊ីនដឹកនាំ និងយុវជនគណបក្ស នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមពីក្រុមយុវជនប្រមាណ១,៥០០នាក់។

លោក ងួន ប៉ោសេង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមការងារយុវជនគណបក្សខេត្ត ដែលជាជំនួយការឲ្យគណៈកម្មាធិការគណបក្សខេត្ត លើការងារគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងអនុវត្តទៅតាមកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់បក្ស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏មុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។

លោកបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣នេះ រចនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សខេត្ត រួមមានថ្នាក់ខេត្ត ចំនួន១១៤នាក់ ក្រុមអចិន្ត្រៃយ៍២៩នាក់ មាន១១ផែន ស្មើនឹង៤១៥នាក់ យុវជនថ្នាក់ស្រុកក្រុងទាំង៧ មានចំនួន៨២២នាក់ សកម្មជនយុវជនទាំង៥២៦ភូមិ មានចំនួន១៥៧៨នាក់សមាជិកបក្សជាយុវជន ចាប់ពីអាយុ១៨ដល់៣៥ឆ្នាំ ជាង៩៩ពាន់នាក់ និងសមាជិកបក្ស ជាង២៤៦ពាន់នាក់។

លោកបានបន្តថា សកម្មជនយុវជន បានចុះធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមបណ្តាឃុំ ស្រុក ក្រុង ដូចជាចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជំងឺ អ្នកទទួលមរណៈភាពដោយបាននាំយកស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជាប់ជាប្រចាំ។

ចំពោះទិសដៅអនុវត្តបន្ត គឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ចូលរួមគ្រប់សកម្មភាពសង្គម ព្រមទាំងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឲ្យយុវជនគណបក្សខេត្ត កាន់តែមានទំនុកជឿជាក់ និងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ទាំងឯកឧត្តម ខូយ រីដា និងឯកឧត្តម កែវ រតនៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងថ្នាក់ភូមិ ដែលកន្លងមកតែងតែបានចូលរួមសហការសាមគ្គីគ្នា ដើម្បីគោលដៅរួមតែមួយគឺគណបក្សប្រជាជនកម្ពុជា ជោគជ័យគ្រប់ការបោះឆ្នោត។

លោកបន្ដថា ជានិច្ចកាលយុវជនជាសកម្មជន បានអនុវត្តសកម្មភាពបម្រើប្រជាពលរដ្ឋនិងធ្វើការវាយបកទាន់ពេលវេលា តាមរយៈបណ្តាញសង្គម ព្រោះថាយុវជនគណបក្ស ជាកម្លាំងចលករ និងជាអ្នកបន្តវេណយ៉ាងសំខាន់នាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។ ហេតុនេះសូមឲ្យឱ្យយុវជនតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ត្រូវបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ ជូនជាតិ និងប្រជាជន។ យុវជនទាំងអស់ ត្រូវតែត្រៀមខ្លួនសម្រាប់ការរស់នៅ ការរៀនសូត្រ ត្រូវមានសកម្មភាពល្អទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណី បន្តសាមគ្គីគ្នា ទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឲ្យកាន់តែរឹងមាំ ដើម្បីបម្រើបក្សកាន់តែទទួលបានការគាំទ្រ ពីប្រជាជនកាន់តែច្រើន។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ ដែលគណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់កសាង និងអភិវឌ្ឍន៍ប្រទេស រហូតមកដល់ពេលនេះជាង៤៤ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងភាពរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឲ្យឃើញថា យុវជនរបស់យើងមានឆន្ទៈ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗសម្រាប់តែផលប្រយោជន៍ជាតិ និងប្រជាជន។ ថ្នាក់ដឹកនាំទាំង២ សូមឲ្យក្រុមយុវជន ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ធ្វើជាគម្រូល្អសម្រាប់យុវជនជំនាន់ក្រោយ សហការចូលបង្ក្រាបរាល់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយ ការពារព្រៃធម្មជាតិវាលវែង កុំឲ្យបាត់បង់។

នៅក្នុងឱកាសនោះឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា ក៏បានប្រគល់សេចក្តីសម្រេច ជូនលោក ពៅ ពិសិដ្ឋ អនុប្រធានប្រចាំការ លោក ឃៀង សុមុនី និងលោក ម៉ៅ ស៊ីវណ្ណា ជាសមាជិកអចិន្ត្រយ៍ នៃក្រុមយុវជនគណបក្សខេត្ត និងបានចែកជូនប័ណ្ណសរសើរ ដល់ក្រុមយុវជន ចំនួន២៣៦នាក់ គឺជាការឆ្លើយតបទៅនឹងគុណបំណាច់របស់យុវជនគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ចូលរួមសកម្មភាពមនុស្សធម៌ ព្រមទាំងប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤-២០៣០ និងសម្តេសបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជានាយករដ្ឋមន្ត្រី និងជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង