**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អភិបាលខេត្តបាត់ដំបង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង ស្រុកត្រូវចាត់វិធានការជាបន្ទាន់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្ដម សុខលូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដាក់បញ្ជាឱ្យរដ្ឋបាលក្រុងស្រុក អធិការក្រុងស្រុក ត្រូវធ្វើការបង្រ្កាបជាបន្ទាន់នូវរាល់អាជីវកម្មដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ដោយមិនមានអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាត ឱ្យបានទាន់ពេលវេលា។

ការដាក់បញ្ជាពីដំណាក់ឯកឧត្ដមអភិបាលខេត្តបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម សុខ លូ បានលើកឡើងអំពីការបើកអាជីវកម្មល្បែងតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដាក្រុង ស្រុក ដែលគ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ ដោយក្នុងនោះឯកឧត្តមបានដាក់បញ្ជាឱ្យរដ្ឋបាលក្រុងស្រុក អធិការក្រុងស្រុក ត្រូវធ្វើការបង្រ្កាបជាបន្ទាន់នូវរាល់អាជីវកម្មដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ដោយមិនមានអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាត ឱ្យបានទាន់ពេលវេលា ព្រោះបញ្ហាល្បែងនេះ ក៏ជាមេរោគក្នុងសង្គមមួយដែលត្រូវធ្វើការព្យាបាល ដែលល្បែងនាំឱ្យបង្កជារឿងអសន្ដិសុខជាច្រើនដូចជាការលួចឆក់ប្លន់ អំពើហឹង្សាជាដើម ។

ឯកឧត្តមបានបន្តទៀតថា មិនត្រឹមតែការងារបង្រ្កាបល្បែងស៊ីសងតែមួយមុខទេ ក្នុងនោះក៏នៅតែមិនភ្លេចក្នុងការបន្តចុះបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលកើតមាននៅក្នុងសង្គម ត្រូវធ្វើការដោះស្រាយ គ្រឿងញៀនអាចប្រែក្លាយសង្គមអសន្ដិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តទៀតថា ក្នុងនោះដែរ ក៏ត្រូវតែបន្តកិច្ចការងាររបស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធទៅនឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្ដរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានានូវរាល់សុខសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ដរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង