**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ខេត្តកណ្ដាល បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងកោតសរសើរមិនដាច់ពីមាត់នូវស្នាដៃថ្មីមួយទៀត គឺការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ហើយសូមប្រកាសផ្ទៃក្នុងថា «ជោគជ័យហើយ» ដែលកិច្ចការនេះអាចសម្រេចបានល្អដោយមានការរួមសហការគ្នាល្អរវាងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី ជី ថាវី និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូលតែម្ដង។

ឯកឧត្ដមអភិបាលខេត្តបានប្រកាសយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្រុង-ស្រុក ខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ឯកឧត្ដមអភិបាលខេត្តថ្លែងថា «សមិទ្ធផលនេះពិតជាល្អវិសេសវិសាលណាស់ ដែលក្រុមការងារទាំងអស់បានសម្រេចស្នាដៃនេះឡើង ហើយក្នុងនាមអភិបាលខេត្ត ខ្ញុំតែងតែគាំទ្រ និងលើកទឹកចិត្តជានិច្ច រាល់សកម្មភាពទាំងឡាយណា ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកថា «ខេត្តកណ្ដាលធ្វើអ្វីៗចង់បានល្អ ស្អាត លឿន ឈានមុខជានិច្ច»។

ឯកឧត្ដមអភិបាលខេត្តបន្តថា ប្រទេសជាតិអាចរីកចម្រើនទៅបាន លុះត្រាណាមនុស្សមានការចេះដឹង, បើមនុស្សមានការចេះដឹងលុះត្រាតែមានសាលារៀន, មុនចូលសាលារៀន លុះត្រាតែមនុស្សមានសុខភាពល្អ ដើម្បីមានសុខភាពល្អ មនុស្សត្រូវរស់នៅប្រកបដោយអនាម័យស្អាត។ ស្ថានភាពទឹកស្អាត អនាម័យខេត្តកណ្ដាលមានសភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថា ពលរដ្ឋខេត្តកណ្ដាល មានការរស់នៅល្អ មានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកណ្ដាល ក៍មានបញ្ហាប្រឈមខ្លះៗដែរដូចជា ការរស់នៅតាមប្រលាយ តាមមាត់ទឹក ប៉ុន្តែបញ្ហានេះតហរូវបានដោះស្រាយបានយ៉ាងរលូន ដោយមានការសហការគ្នាជាមួយអង្គការ សមាគមដៃគូរជួយជ្រោមជ្រែងផងដែរ ទើបយើងឈានដល់ដំណាក់កាលជោគជ័យបែបនេះ ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៍បានថ្លែងជម្រុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះតាមដានដល់ខ្នងផ្ទះពលរដ្ឋ និងទីតាំងដែលបានកំណត់ អប់រំបន្ថែម និងត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់ អនាម័យ នៅតាមបន្ទប់ទឹកឲ្យបានស្អាត ទីតាំងដែលអនុវត្តន៍ត្រូវតែល្អឥតខ្ចោះ ដើម្បីក្រុមការងារថ្នាក់ជាតិនឹងដាក់ពិន្ទុល្អជូន ព្រោះថាការដាក់ពិន្ទុគឺអាស្រ័យលើស្ថានភាពជោគជ័យជាក់ស្ដែង ។ សូមធ្វើឲ្យបានល្អឲ្យស្របតាមពាក្យស្លោកថា «ខ្ញុំធ្វើបាន ខេត្តកណ្ដាលធ្វើបាន»។

ទន្ទឹមនឹងនេះដែរលោកស្រីជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានថ្លែងថា ការសម្រេចបានជាខេត្តដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)បាន គឺអាស្រ័យដែលមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំពិសេសឯកឧត្តមអភិបាលខេត្តកណ្ដាលផ្ទាល់តែម្ដង។ហើយសមិទ្ធផលនេះ មិនមែនជារបស់នរណាម្នាក់ឡើយ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ពិសេសនោះគឺរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាលតែម្ដង។

លោកស្រីប្រធានមន្ទីរបានថ្លែងបន្តថា ជាការពិតណាស់ការសម្រេចបាននូវស្នាដៃ(ODF+)នេះគឺ មិនមែនបានមកដោយចៃដន្យឡើយ ច្បាស់ណាស់អាស្រ័យដែលមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលមានការរួបរួមគ្នាបានល្អ មានការសាមគ្គីភាពមានឯកភាពផ្ទៃក្នុង ដោយឈរលើស្មារតីនិងគោរពភារកិច្ចតួនាទីរៀងៗខ្លួនបានល្អប្រសើរ ដែលការខិតខំនេះហើយឆ្លើយតបទៅនឹងសេចក្ដីត្រូវការ សំណើរ សំណូមពរ និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដែលជាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនយ៉ាងចម្រើន យ៉ាងសម្បើម៕

អត្ថបទដែលជាប់ទាក់ទង