**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

សូមប្រុងប្រយ័ត្ន! ការក្លែងបន្លំសារសំឡេងជាគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មរបស់លោកអ្នក

ភ្នំពេញ៖ ក្នុងយុគសម័យថ្មីនេះបច្ចេកវិទ្យាប្រៀបដូចជាអាវុធមុខពីរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែវាក៏អាចក្លាយជាមធ្យោបាយ ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាឆ្លៀតឱកាសប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងឆបោក ដើម្បីកេងយកប្រយោជន៍ណាមួយពីជនរងគ្រោះផងដែរ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការជម្រាបជូនឡើងវិញនូវបច្ចេកទេស DeepFake ដែលមានមុខងារអាចធ្វើការក្លែងបន្លំមុខ និងសំឡេងរបស់បុគ្គលណាម្នាក់បានដូចស្ទើរតែដូចទាំងស្រុង តាមរយៈការប្រើប្រាស់បច្ចេកទេស Marchine Learning និងបញ្ញាសិប្បនិម្មិត (Artificial intelligence)។

ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់បច្ចេកទេស DeepFake ដើម្បីបន្លំបោកប្រាស់ជនរងគ្រោះក្នុងគោលបំណងមួយចំនួនដូចខាងក្រោម៖

-ក្លែងបន្លំសំឡេងដើម្បីផ្ញើសារទៅសាច់ញាតិ មិត្តភក្តិរបស់ជនរងគ្រោះដើម្បីឆបោកប្រាក់ ឬផលប្រយោជន៍ណាមួយ

-ក្លែងបន្លំមុខ ឬសំឡេងទាក់ទងទៅដៃគូអាជីវកម្មរបស់ជនរងគ្រោះ ដើម្បីផ្ទេរសាច់ប្រាក់ ឬផលប្រយោជន៍ណាមួយជាដើម។

ក្រុមការងារបច្ចេកទេស សូមចែករំលែកនូវវិធីសាស្ដ្រដើម្បីការពារ និងបញ្ជាក់ភាពត្រឹមត្រូវនៅពេលដែលជួបករណីសង្ស័យជាសារសំឡេង ឬវីដេអូ ដូចខាងក្រោម៖

-សូមផ្ទៀងផ្ទាត់ស្តាប់សំឡេង ដែលលោកអ្នកបានសន្ទនា ជាពិសេសពាក់ព័ន្ធនឹងថវិកា ករណីសង្ស័យគួរទូរសព្ទទំនាក់ទំនងផ្ទាល់ (call) ទៅកាន់បុគ្គលនោះ ឬអាចជួបគ្នាដោយផ្ទាល់ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់។

-សូមធ្វើការណែនាំដល់សមាជិកគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ និងដៃគូអាជីវកម្មដែលលោកអ្នកបានស្គាល់ឱ្យស្វែងយល់ និងប្រុងប្រយ័ត្នបន្ថែមចំពោះករណីខាងលើ។

-ប្រសិនបើលោកអ្នកបានជួប ឬចាញ់កលល្បិចក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដូចករណីខាងលើ សូមធ្វើការទំនាក់ទំនង និងរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់ ៕

អត្ថបទដែលជាប់ទាក់ទង