**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បទវិភាគ៖ខិតខំប្រឹងប្រែងបោះជំហានទៅមុខ អបអរទទួលឆ្នាំរោងប្រពៃណីចិន

ស្នូរជួងឆ្នាំថ្មីតាមចន្ទគតិចិនបានបន្លឺឡើង ប្រជាជនចិនចំនួនជាង១ពាន់លាននាក់បានអបអរទទួលឆ្នាំរោងប្រពៃណីចិន ។ ក្នុងវប្បធម៌ប្រពៃណីប្រជាជាតិចិន សត្វរោងមានន័យថា ខិតខំប្រឹងប្រែង សិរីមង្គលនិងកម្លាំង ។ ឆ្នាំរោងត្រូវគេចាត់ទុកថា ជាឆ្នាំដ៏មានសិរីមង្គល ហើយក៏មានន័យថា បាននិងកំពុងសម្រេចបាននូវក្តីសង្ឃឹមនិងសុបិនរបស់ប្រជាជននិងប្រទេសជាតិ យុគសម័យថ្មីបាននិងកំពុងឈានមកដល់ ។
នៅឆ្នាំ២០២៣ ប្រទេសចិនបានទប់ទល់នឹងសម្ពាធខាងក្រៅ ពុះពារឧបសគ្គនៅផ្ទៃក្នុង សេដ្ឋកិច្ចជាតិចិនបានងើបឡើងវិញដោយមានភាពល្អប្រសើរ ។ នៅពេញមួយឆ្នាំ ផលិតផលក្នុងស្រុកសរុបបានលើសពី១២៦ទ្រីលានយាន់ប្រាក់ចិន បានកើនជាង៥,២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានឈរនៅលំដាប់នាំមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ។ យោងតាមសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ចំណូលរបស់ប្រជាជនក៏បានរក្សាភាពនឹងនរ ដែលបានផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់ការលើកកម្ពស់សមត្ថភាពចំណាយរបស់ប្រជាជន ។
មុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនថាវេទិកាទិញទំនិញតាមអនឡាញឬមួយក៏ផ្សារទំនើប ទំនិញមានគុណភាពខ្ពស់ដែលមកពីតំបន់នានានៅទូទាំងពិភពលោក ទទួលប្រជាប្រិយភាពពីសំណាក់ប្រជាជនចិន ហើយបានដាក់ទំនិញបរទេសពេញរទេះទិញអីវ៉ាន់ សម្រាប់ចូលឆ្នាំថ្មីចិន។ “សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន”ដែលមានភាពអ៊ូអរនិងវិបុលភាព បានក្លាយជាឱកាសពាណិជ្ជកម្មរបស់សហគ្រានៃបណ្តាប្រទេសនានាដែលមិនអាចឱ្យកន្លងហួសបាន ហើយទីផ្សារប្រើប្រាស់ដ៏ខ្លាំងក្លាក៏បានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសេដ្ឋកិច្ចចិនផងដែរ ។
នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ បាននិងកំពុងបញ្ជូនភាពចុះសម្រុងគ្នាទៅកាន់ពិភពលោកទាំងមូល ព្រមទាំងធ្វើឱ្យបុណ្យចូលឆ្នាំថ្មីចិនក្លាយជាកាលានុវត្តភាពមួយទៀត សម្រាប់ឱ្យប្រទេសចិននិងពិភពលោករួមគ្នាចែករំលែកនូវផលប្រយោជន៍អភិវឌ្ឍន៍ ។ នៅខែធ្នូ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨នៃបានធ្វើការពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដែលបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាបុណ្យរបស់ចិន ហើយក៏ជាបុណ្យសកលផងដែរ នៅលើពិភពលោកទាំងមូល មានប្រទេសចំនួនជិត២០ បានកំណត់បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ។ ប្រជាជនចំនួន១ភាគ៥នៅលើពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ខុសៗគ្នា ប្រជាជនចិននិងបរទេសរួមគ្នាចែករំលែកវប្បធម៌បុណ្យចូលឆ្នាំចិនដែលប្រកបដោយភាពសប្បាយរីករាយនិងសិរីមង្គល ។
នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សាយបន្តផ្ទាល់ឬផ្សាយដំណឹងអំពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ទស្សនិកជនពិភពលោកទាំងមូលតាមរយៈ៦៨ភាសា ឆ្លងតាមរយៈការទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទស្សនិកជននៅទូទាំងពិភពលោកបានចែករំលែកនូវភាពសប្បាយរីករាយរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងទទួលយកនូវភាពទាក់ទាញដ៏ពិសេសរបស់វប្បធម៌ប្រជាជាតិចិន រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏បានក្លាយទៅជានាមប័ណ្ណវប្បធម៌សម្រាប់ឱ្យពិភពលោកឈានចូលប្រទេសចិននិងយល់ដឹងពីប្រទេសចិនដែរ ។ ប្រទេសចិនក៏រីករាយផ្សព្វផ្សាយសិរីមង្គលរបស់បុណ្យប្រពៃណីចិននេះទៅកាន់ពិភពលោក រួមសហការជាមួយបណ្តាប្រទេសនានា ផ្តួចផ្តើមឱ្យគោរពពិពិធកម្មនៃអរិយធម៌នៅលើពិភពលោក ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌ខុសៗគ្នាផងដែរ ។
ការបើកទូលាយដោយគ្រប់ជ្រុងជ្រោយជុំថ្មីដែលមានក្របខណ្ឌកាន់តែធំ វិស័យកាន់តែទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ បាននិងកំពុងផ្តល់កម្លាំងចលករឥតឈប់ឈរដល់សេដ្ឋកិច្ចចិន ចំណែកឯ”សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន”បាននិងកំពុងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យរក្សាដំណើរការយ៉ាងលឿន នេះហើយក៏ជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃការបើកទូលាយកម្រិតខ្ពស់របស់សេដ្ឋកិច្ចចិនផងដែរ ។
ស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះបូករួមទាំងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរបានសម្គាល់ឃើញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់យ៉ាងពេញលេញជាទូទៅ ព្រមពេលជាមួយគ្នានេះ បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនGDPរបស់ប្រទេសចិននៅឆ្នាំ២០២៤ ។ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន សេដ្ឋកិច្ចចិននៅតែរក្សានិន្នាការងើបឡើងវិញនិងកើនឡើងដោយនឹងនរ គួបផ្សំទាំងភាពអ៊ូអររបស់ទីផ្សារប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិនទៀត បានបង្ហាញឱ្យឃើញនូវសក្តានុពលធំក្នុងទីផ្សារចិន ភាពធន់យ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិន និងឥរិយាបថរបស់ប្រជាជនចិនដែលមានវិចារណញ្ញាណនិងជំនឿចិត្តលើខ្លួនឯង ។ ប្រទេសចិនជាទីផ្សារប្រើប្រាស់ដ៏ធំធេង សហគ្រាសនៃបណ្តាប្រទេសនានាលើសកលលោកសុទ្ធតែរំពឹងចង់ស្វែងយល់ពីប្រទេសចិន និងធ្វើអាជីវកម្មនៅប្រទេសចិន ហើយសុទ្ធតែសង្ឃឹមថានឹងទទួលបានការអភិវឌ្ឍនិងសមិទ្ធផលក្នុងទីផ្សារដែលមានសក្តានុពលដ៏ធំធេងមួយនេះ ។
ឆ្នាំ២០២៤ ជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិននឹងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្រសោបយ៉ាងសកម្មជាមួយពិភពលោក ចាប់ដៃគ្នាជាមួយបណ្តាប្រទេសនានា ខិតខំប្រឹងប្រែងបោះជំហានទៅមុខ ដើម្បីរួមចំណែកកាន់តែថ្មីនិងកាន់តែធំក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ ៕

អត្ថបទដែលជាប់ទាក់ទង