**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

នាយទាហាន នាយទាហានរង និងពលទាហាន ការិយាល័យអភិវឌ្ឍន៍ សាកសួរសុខទុក្ខឧត្តសេនីយ៍ត្រី មាស សុខេម ត្រូវភ្លើងឆេះផ្ទះក្នុងខ័ណ្ឌសែនសុខ

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ហង្ស មេត្តា និងលោកវរសេនីយ៍ឯក ឆេង ប៊ុនឡុង នាយរងការិតាល័យអភិវឌ្ឍន៍កងទ័ពជើងគោក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ការិតាល័យអភិវឌ្ឍន៍ សាកសួរសុខទុក្ខឧត្តសេនីយ៍ត្រី មាស សុខេម ត្រូវភ្លើងឆេះផ្ទះក្នុងខ័ណ្ឌសែនសុខ កាលពីថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅ ត្រូវបានឆេះអស់ទាំងស្រុងគិតជាថវិកាជាង ១៤ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។

ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយរងសេនាធិការ នាយការិកាល័យអភិវឌ្ឍន៍កងទ័ពជើងគោក ឧត្តមសេនីយ៍ត្រី ហង្ស មេត្តា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការង មេបញ្ជាការកងទ័ពជើងគោក ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះឧត្តសេនីយ៍ត្រី មាស សុខេម ។

ឧត្តមសេនីយ៍ត្រី ហង្ស មេត្តា លោកវរសេនីយ៍ឯក ឆេង ប៊ុនឡុង នាយទាហាន នាយទាហានរង និងពលទាហាន ការិយាល័យអភិវឌ្ឍន៍ ទាំងអស់សូម ចូលរួមសោកស្តាយជាទីបំផុតចំពោះការខាតបង់នូវថវិកា និងទ្រព្យដ៏ធំធេង ដោយគ្រោះអគ្គិសភ័យបានបំផ្លាញទាំងស្រុង នូវផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។

នៅក្នុងឱកាសនោះដែរក្រុមការងារបានជួយឧបត្ថម្ភថវិកាចំនួន ១លាន ៥សែនរៀល ដើម្បីជួយសម្រួលការដល់ការលំបាកចំពោះផងដែរ ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ២៖៣៥នាទី រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មាន ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលើទី៤ ស្ថិតក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ របាយការណ៍របស់ការិយាល័យបង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យឆេះផ្ទះអស់២ល្វែងទាំងស្រុង និង មួយខ្នងទៀត ខូចខាតមួយផ្នែក ព្រមទាំងសម្ភារ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លា ៕

អត្ថបទដែលជាប់ទាក់ទង