**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើឲ្យសិក្សាផ្លូវច្បាប់ដើម្បីចេញគោលការណ៍ណែនាំច្បាស់លាស់ ដែលអនុញ្ញាតឲ្យមធ្យោបាយអាចបត់ស្ដាំពេលភ្លើងក្រហម

ភ្នំពេញ៖ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យសិក្សាទិដ្ឋភាពច្បាប់ ហើយចេញសេចក្ដីណែនាំច្បាស់លាស់ជាមួយ អនុញ្ញាតឲ្យមធ្យោបាយទាំងអស់អាចបត់ស្ដាំពេលភ្លើងស្ដុបក្រហម ដោយមិនខុសច្បាប់ ហើយគ្មានការផាកពិន័យ។

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ ក្រោយលោកមើលឃើញថា ការសម្រេចផាកពិន័យ ឬមិនផាកពិន័យ ចំពោះមធ្យោបាយដែលបត់ស្ដាំពេលភ្លើងស្ដុបក្រហម នៅមានភាពមិនច្បាស់លាស់។

ការងារនេះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឲ្យឯកឧត្ដម ហ៉ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សហការសិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងរៀបចំសេចក្ដីណែនាំមួយឲ្យបានច្បាស់លាស់ចំពោះករណីនេះ។

ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា “ស្នើឲ្យគ្រប់ភ្លើងស្ដុបទាំងអស់ ដែលមានភ្លើងក្រហមអាចបត់ស្ដាំបានដោយមិនមានការផាកពិន័យ។ កន្លងទៅមានការណែនាំខុសៗគ្នា សូមឲ្យពិនិត្យមើល ប៉ុន្ដែអ្នកភ្លើងក្រហមត្រូវឲ្យអាទិភាពអ្នកភ្លើងខៀវទៅមុន នេះដើម្បីបន្ថយការកកស្ទះ។ សូមឯកឧត្តម ហ៉ឺម យ៉ាន សិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យចេញគោលការណ៍ណែនាំមួយច្បាស់ ព្រោះឥលូវច្បាប់ឲ្យផាក ប៉ុន្ដែយើងឲ្យគាត់ទៅ ព្រោះហួសភ្លើងស្ដុបត្រូវតែផាក ដូច្នេះសូមកំណត់ឲ្យមានភាពច្បាស់លាស់មួយលើរឿងនេះ”។

បើតាមឧបនាយករដ្ឋមន្ដ្រី ស សុខា, ការអនុញ្ញាតឲ្យមធ្យោបាយទាំងអស់អាចបត់ស្ដាំនៅពេលភ្លើងស្ដុបក្រហមនេះ គឺជាដំណោះស្រាយម្យ៉ាងក្នុងការជួយសម្រួលដល់ការកកស្ទះចរាចរណ៍ នៅពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែការបត់ស្ដាំនៅពេលភ្លើងស្ដុបក្រហមអ្នកបញ្ជាយានយន្ដទាំងអស់ ត្រូវផ្ដល់អាទិភាពឲ្យអ្នកដែលបើកបរមកពីភ្លើងស្ដុបពណ៌ខៀវដដែល ពោលអាចបត់បាននៅពេលគ្មានមធ្យោបាយផ្សេងឆ្លងកាត់៕

អត្ថបទដែលជាប់ទាក់ទង