**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ

ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំនិងអនុវត្តន៍នូវយុទ្ធសាស្ត្រគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធនទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយស្តីពីការរៀបចំ និងអនុវត្តន៍នូវយុទ្ធសាស្ត្រគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាសាលប្រជុំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន អនុប្រធាន មន្ត្រីពាក់ព័ន្ធ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ លោកអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី និងលោកមេឃុំទាំងអស់ នៃស្រុកទាំងពីរនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា ការប្រជុំនេះគឺផ្តោតជាសំខាន់លើការរៀបចំ និងអនុវត្តន៍នូវយុទ្ធសាស្ត្រគ្រប់គ្រងវិស័យធនធានធានទឹក និងឧតុនិយម ដែលក្រសួងនឹងដាក់ចេញនាពេលដ៏ខ្លីខាងមុខឱ្យបានម៉ឺងម៉ាត់តាមចក្ខុវិស័យដែលបានកំណត់ក្នុងច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់ក្រសួង ក្នុងការបញ្ជាទឹក និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវច្បាស់លាស់នៅក្នុងតំបន់បឹងទន្លេសាប។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា អ្វីដែលសំខាន់គឺធ្វើយ៉ាងណាឱ្យបឹងដ៏ធំមួយនេះបម្រើនិងបំពេញឱ្យបាននូវសុវត្ថិភាពនិងសន្តិសុខទឹកសម្រាប់បំពេញសេចក្តីត្រូវការជាប្រចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងការបង្កើនទំនើបកម្មប្រពលវប្បកម្មលើគ្រប់ផលិតកម្ម ក្នុងបរិបទដែលកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ឱ្យនៅតែមាននិរន្តរភាព ព្រមទាំងជំរុញជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

កិច្ចការនេះក៏នឹងជួយបង្កើននូវអេកូទសចរណ៍របស់ប្រទេសបានច្រើន បង្កើនបរិស្ថានស្រស់បំព្រងជាមួយនឹងការអភិរក្សសត្វនិងរុក្ខជាតិគ្រប់ប្រភេទ និងការពារឱ្យបានលើគ្រប់ការបំពានទន្ទ្រានខុសច្បាប់លើតំបន់ដីសើមរបស់បឹងទន្លេសាប។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងធ្វើការសាងសង់នូវសណ្តភ្លឺសងខាងប្រឡាយព្រំ ដើម្បីធ្វើជាព្រំឱ្យបានច្បាស់លាស់រវាងតំបន់២ និងតំបន់៣ សម្រាប់ធ្វើការផ្គត់ផ្គង់ទឹក គ្រប់គ្រងទឹក និងបញ្ជាទឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់២ ដែលកំពុងអាស្រ័យផលឱ្យមានទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃ និងជាផ្លូវគមនាគមន៍តាមផ្លូវទឹកដ៏មានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង