**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

អភិបាលខេត្តស្ទឹងត្រែង អំពាវនាវនិងជំរុញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ខិតខំយកចិត្តទុកដាក់សហការគ្នាដើម្បីឲ្យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ បញ្ចប់តាមផែនការ


ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តស្ទឹងត្រែង បានអំពាវនាវ និងជំរុញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឲ្យខិតខំយកចិត្តទុកដាក់ រួមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីឲ្យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានបញ្ចប់តាមផែនការដែលបានគ្រោងទុករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានប្តេជ្ញាចិត្ត ក្នុងការចុះបញ្ជីដីធ្លីនេះឲ្យក្នុងឆ្នាំ២០២៥។

ឯកឧត្ដមបានអំពាវនាវបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដើម្បីកំណើនសមធម៌ និងបច្ចេកវិទ្យា នេះជាការគិតគូរអំពីយុទ្ធសាស្ត្រក៏ដូចជា ផែនការនៃការក្នុងការប្រើប្រាស់ដីធ្លី និងដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើវិស័យដីធ្លី ដើម្បីធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់ដីធ្លីស្របទៅតាមច្បាប់ និងប្រកបដោយចីរភាពទាំងដីរបស់រដ្ឋ និងកម្មសិទ្ធិឯកជន។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការចុះបញ្ជីដីធ្លីនេះ ជាការធានានូវផ្លូវច្បាប់ ដូច្នេះហើយយន្តការរបស់យើងបានជំរុញការចុះបញ្ជីដីធ្លីតាំងពីមុនរហូតមក តាមរយៈការដាក់ចេញតាមសកម្មភាពគោលនយោបាយចាស់ និងសកម្មភាពថ្មីទៅលើវិស័យដីធ្លីនេះ តាមរយៈការចុះវាស់វែងដោយក្រុមនិស្សិតចាប់តាំងពីឆ្នាំ២០១២-២០១៣ នូវក្នុងក្របខណ្ឌទូទាំងប្រទេស និងបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណជាង ២លានក្បាលដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ក្រៅពីយុទ្ធនាការចុះបញ្ជីដីធ្លីនេះ រាជរដ្ឋាភិបាល ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានជំរុញការចុះបញ្ជីជាលក្ខណៈប្រព័ន្ធថែមទៀតហើយសម្រាប់ខេត្តស្ទឹងត្រែងនេះ បើតាមផែនការមានរហូតទៅដល់ជាង៥ម៉ឺនក្បាលដីទៀត ដែលកំពុងប្រមូលទិន្នន័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង