**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញទិសដៅបន្តមួយចំនួនដើម្បីឲ្យខេត្តកាន់តែមានការរីកចំរើន ខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តស្ទឹងត្រែង បានដាក់ចេញទិសដៅបន្តមួយចំនួនដើម្បីឲ្យខេត្តកាន់តែមានការរីកចំរើន ខ្លាំងក្លាថែមទៀត។

ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា ត្រូវបន្តបេសកកម្មរបស់ខ្លួនឲ្យ បានខ្លាំងក្លាថែមទៀត ក្នុងនោះ រួមមាន៖

១-លើកកម្ពស់ប្រសិទ្ធភាពការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ រួមទាំងការពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ។

២-បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំរុញប្រសិទ្ធភាពនៃការអនុ វត្តតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ លើកកម្ពស់អភិបាលកិច្ចល្អ និងមានស្វ័យភាព រួមចំណែកដល់ការដឹកនាំ គ្រប់គ្រងតាមប្រព័ន្ធរដ្ឋបាលឯកភាព និងមានភាពស៊ីសង្វាក់ គ្នារវាងគ្រប់អង្គពាក់ព័ន្ធ។

៣-លើកកម្ពស់សកម្មភាពការងារទីក្រុងស្អាត ទីប្រជុំជនស្អាតឲ្យបានសកម្មឡើង គ្រប់ផ្នែកពាក់ព័ន្ធ ពិសេស មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវអនុវត្តឲ្យបានព្រមៗគ្នាដោយមាន កិច្ចសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបន្តជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបានចូលរួមក្នុងសកម្មភាពទីក្រុងស្អាតឲ្យកាន់តែខ្លាំងក្លា ថែមទៀត ពិសេសសោភ័ណភាពតាមលំនៅឋានប្រជាពលរដ្ឋ និងតាមទីធ្លាសាធារណៈ។

៤-ការបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់ការបង្កើតមុខរបរ និងការបង្កើនកម្រិតជីវភាពរបស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមទាំងការផ្តល់បច្ចេកទេសជំនាញមូលដ្ឋាន ពិសេសផ្នែកផលិតកម្ម កសិកម្ម និងការបង្កលក្ខណៈឲ្យមានទីផ្សារសម្រាប់លក់ផលិតផលរបស់ប្រជាពលរដ្ឋ។

៥-ការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុ និងការ ដោះស្រាយវិវាទដីធ្លី ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្ដល់ព័ត៌មាន និងឆ្លើយតបគ្រោះមហន្តរាយនៅ គ្រប់មូលដ្ឋាន ការចូលរួមលើកកម្ពស់សកម្មភាពការងារ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការ ប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានោះក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនឯកឧត្ដមផ្ទាល់ឯកឧត្ដម បានកោតសរសើរចំពោះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរជំនាញ និងមន្ត្រីបច្ចេកទេសទាំងអស់ ដែលបានសហការ និងខិតខំ បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយសម្រេចបានជោគជ័យជាច្រើននាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង