**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

អ្នកជំនាញទេសចរណ៍ខេត្តសៀមរាបចំនួន៩០រូប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានចែកវិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់សិក្ខាកាមចំនួន៩០នាក់ រយៈពេល៣ខែ សរុបទាំងការរៀនទ្រឹស្ដី និងការអនុវត្តផ្ទាល់ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ក្នុងនោះដែរ ផ្នែកសេវាម្ហូបអាហារ និងភេសជ្ជៈ៣០នាក់, ផ្នែកការិយាល័យជួរមុខ ៣០នាក់ និងផ្នែកគេហកិច្ច និងរៀបបន្ទប់ ៣០នាក់ផង​ដែរ។

សូមបញ្ជាក់ថា៖ ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា CATA , លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប និងលោក លោកស្រី តំណាងវិស័យពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមជាច្រើន នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ ស្តារីអង្គរ ខេត្តសៀមរាប។

លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងថា សមាគមទេសចរណ៍កម្ពុជា (CATA) បានសហការជាមួយក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សា នព្វន្ត ដែលទទួលបានការអនុម័តជំនួយថវិកាដោយ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពានិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT) ចំណុះអោយក្រសួងសេដ្ឋកិច្ច បានធ្វើការបណ្ដុះបណ្ដាលជំនាញដល់យុវជន ដែលមកពីតំបន់ដាច់ស្រយាល និងក្រីក្រ អោយបានទទួលការរៀនសូត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកប្រធានសមាគម បានបន្តថា បច្ចុប្បន្ននេះ សិក្ខាកាមដែលមានការងារធ្វើមានចំនួនសរុប២៩នាក់ ស្មើនឹង៣២ភាគរយ ហើយនៅក្នុងនោះមានសិក្ខាកាមស្រីដែលមានការងារធ្វើមានចំនួនសរុប២០នាក់ ខាងសមាគមនឹងបន្តស្វែងរកការងារធ្វើបន្ថែមជូនដល់សិក្ខាកាមផ្សេងៗទៀតផងដែរ។ សិក្ខាកាមដែលទទួលការសិក្សា ទទួលបាននូវប្រាក់ឧប្ថម្ភក្នុងម្នាក់ ២៤មឺនរៀលក្នុងមួយខែ មានរយះពេលបីខែ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅក្នុងបន្ទប់សិក្សារបស់វិទ្យាស្ថានជាតិរហុបច្ចេកទេសអង្គរ ហើយបង្រៀនដោយគ្រូបង្គោលរបស់យើងចំនួនបីរូប ដែលមានបទសោធន៍ជាច្រើនឆ្នាំ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា CATA បាន​លើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឲ្យយើងបង្កើននូវសេវាកម្មទេសចរណ៍ជាច្រើន បើយើងមិនមាននសុខសន្តិភាពទេ សម្រាប់អ្នកទេសចរណ៍ យើងត្រូវជ្រើសរើសតំបន់ដែលមានសុវត្ថភាពបំផុត ហើយបចកចុប្បន្ននេះ យើងអាចនាំភ្ញៀវចូលទៅព្រៃជ្រៅៗ ដើម្បីទសនានូវទេសភាព និងសម្បត្តិធម្មជាតិដ៏សំបូរបែបរបស់កម្ពុជា នេះបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពរបស់កម្ពុជាទាំងមូលផងដែរ។

លោកស្រីបានបន្តថា សិក្ខាកាមដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ សុទ្ធសឹងតែជាសសរទ្រូង និងជាអ្នកស្នងក្នុងការការប្រើប្រាស់នូវជំនាញដល់ទេសចរណ៍ ដែលធ្លាប់បានរៀន ទោះបីជាការរៀននេះមានរយៈពេលខ្លី ត្រឺមតែ០៣ខែក៏ពិតម៉ែន ប៉ុន្តែយើងត្រូវហ្វឹកហាត់ និងខិតខំបន្ថែមទៀត នៅជំនាញដែលយើងបានរៀនជាមួយនឹងការខិតខំឧស្សាហ៍ព្យាយាម និងការអភិវឌ្ឍខ្លួនឯងម្តងបន្តិចៗ ដូច្នេះយើងនឹងក្លាយជាអ្នកជំនាញខាងវិស័យនេះ នាពេលអនាគត់។

លោកស្រីបានបន្តទៀតថា អ្នកជំនាញខាងទេសចរណ៍ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ និងរួសរាយរាក់ទាក់ មិនត្រូវមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬក៏ប្រទេសណាមួយឡើយ។ យើងមានធនធានល្អៗច្រើនណាស់ ដូចជាប្រាសាទអង្គរវត្ត ក៏ប៉ុន្តែប្រសិនបើយើងអ្នកបម្រើសេវាកម្មទេសចរណ៍ ប្រើប្រាស់ឲ្យមានគុណភាព ដូច្នេះហើយ ទេសចរណ៍គេស្រឡាញ់អង្គវត្ត ប៉ុន្តែគេមិនស្រឡាញ់អ្នកបម្រើក្នុងវិស័យទេសចរណ៍នោះដែរ។

ជាមួយនេះដែរ លោក យុន លីនណេ បានថ្លែងអំណរគុណដល់សមាគមទេសចរណ៍កម្ពុជា (CATA) ដែលជួយបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ ដើម្បីពង្រឹងវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប កាន់តែមានការរីកចម្រើនថែមទៀត។

លោកក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀន និងត្រូវចេះសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមទៀត ទៅអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែមានការរីកចម្រើន និងទាក់ទាញទេសចរណ៍មកកាន់កម្ពុជា តែច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង