**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងកូរ៉េ រួមគ្នាជួសជុលថ្មប្រាសាទជម ដែលរងការខូចខាតប្រមាណជាង៧០០ដុំ

ភ្នំពេញ៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជមដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកដើម្បីយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។

អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាពអាចប្រើការបានជាង៤៨៩ដុំហើយ និងយកទៅរក្សាទុកនៅឃ្លាំងនៅក្បែរការដ្ឋានជួសជុលប្រាសាទជម ដើម្បីឱ្យក្រុមអ្នកជួសជុលយកទៅប្រើប្រាស់រៀបដាក់ទីតាំងដើមជាបន្តបន្ទាប់។

អ្នកស្រី ភីរ៉ា ឱ្យដឹងទៀតថា ដំណាក់កាលដំបូង មុននឹងយកថ្មមកជួសជុល គឺត្រូវត្រួតពិនិត្យការខូចខាតនៃថ្ម ដើម្បីរៀបចំជាឯកសារបច្ចេកទេស និងថតរូប។ ដំណាក់កាលទី២ យកថ្មទាំងនោះមកសម្អាតជាមួយនិងទឹកគ្មានជាតិរ៉ែនូវផ្ទៃដែលត្រូវតភ្ជាប់។ ក្រោយពីសម្អាតរួចរាល់ ប្រើម៉ាស៊ីនUltrasonic Pulse Velocity Measurement Instruments ពិនិត្យមើលគុណភាពថ្ម ដើម្បីដឹងពីគុណភាព ដែលអាចប្រើចំនួន និងទំហំនៃដែកឬពន្លួញពេលជួសជុលតភ្ជាប់គ្នា។ ដំណាក់កាលទី៣ បំពេញថ្មថ្មីនៅកន្លែងដែលបាក់បែកបាត់បង់ថ្មនៃផ្នែកណាដែលចាំបាច់។ ដំណាក់កាលទី៤ បិទបំពេញបាយអរជុំវិញថ្នេរដែលបានតភ្ជាប់។

អ្នកជំនាញរូបនេះ បន្តថា ការងារនេះមានការពិបាកជាខ្លាំង ត្រូវការអត់ធ្មត់ និងផ្ចិតផ្ចង់ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ខូចខាតដល់ថ្មចាស់ទៅថ្ងៃក្រោយទៀត។ ក្នុងនោះដែរ អ្នកស្រី នឿង ភីរ៉ា បញ្ជាក់ថា ក្រៅពីថ្មជួសជុលប្រាសាទជម រាប់រយដុំ គឺក្រុមការងារបានជួសជុលថ្មមកពីការដ្ឋានជួសជុលនៅលានជល់ដំរីចំនួន២ទីតាំងថែមទៀតផង។ បើទោះបីយ៉ាងនេះក្តី ក៏ក្រុមការងារមានការសប្បាយ និងមោទនភាពដែលបានធ្វើការជាមួយបេតិកភណ្ឌពិភពលោកមានតម្លៃមិនអាចកាត់ថ្លៃបាន ៕

អត្ថបទដែលជាប់ទាក់ទង