**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ចុះសួរសុខទុក្ខពលរដ្ឋដែលចិញ្ចឹមសត្វជ្រូក ក្រោយផ្ទុះជំងឺជ្រូកនៅស្រុកកំពង់រោទិ៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងអភិបាលស្រុក អាជ្ញាធរដែនដី មន្ត្រីជំនាញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាកសិករចិញ្ចឹមជ្រូក នៅឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានករណីផ្ទុះឡើងនូវជំងឺលើសត្វជ្រូករបស់ពួកគាត់។

លោកបណ្ឌិតបានចូលរួមសោកស្ដាយចំពោះការផ្ទុះឡើងនូវជំងឺទៅលើសត្វជ្រូករបស់បងប្អូនប្រជាពលរដ្ឋ ដែលនាំឲ្យងាប់អស់ជាច្រើនក្បាលនៅឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ នាពេលនេះ។ ការបាត់បង់សត្វចិញ្ចឹមដោយជំងឺនេះ ជាការខាតបង់មួយដ៏ច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរចិញ្ចឹមជ្រូកក៏ដូចជាចិញ្ចឹមសត្វផ្សេងៗទៀត ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញឲ្យបានល្អ ដើម្បីពង្រឹងការចិញ្ចឹមសត្វឲ្យបានទទួលជោគជ័យ និងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញ ចិញ្ចឹមសត្វ ឲ្យបានច្រើនថែមទៀត ក្នុងការយកជំនាញទាំងនេះ មកអនុវត្តចិញ្ចឹមសត្វរបស់ខ្លួន និងទទួលបានលទ្ធផលល្អក្នុងការចិញ្ចឹមផងដែរ។

លោកបណ្ឌិតបានបន្ថែមថា រាល់មានបញ្ហាសត្វឈឺនៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍មកមន្ត្រីជំនាញមានពេទ្យសត្វភូមិ មេភូមិ អាជ្ញាធរ ឃុំ ស្រុក ដើម្បីដាក់មន្ត្រីជំនាញចុះជួយព្យាបាលទាន់ពេលវេលា ហើយរាល់មានសត្វងាប់ កុំនាំគ្នាបរិភោគ ដែលអាចបង្កឲ្យមានការឆ្លងជំងឺដល់មនុស្ស សត្វថែមទៀត ជាពិសេស ត្រូវកប់ចោលទុកឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវរកមូលហេតុដែលឆ្លងជំងឺនេះផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា នាចុងសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ មានករណីផ្ទុះឡើងនូវជំងឺលើសត្វជ្រូក ចំនួន១៤៨ក្បាល និងបណ្តាលឱ្យសត្វជ្រូកងាប់អស់ចំនួន៧៨ ក្បាល របស់កសិករនៅក្នុងឃុំសំឡី និងឃុំខ្សែត្រ នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

របាយការណ៍បានបញ្ជាក់ថា យោងតាមលទ្ធផលនៃការវិភាគសំណាក លេខ ០៧១/២៤ វ.ជ.ស.ស.ជ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សត្វជ្រូកឈឺ និងងាប់នៅតាមភូមិឃុំខាងលើ ពុំមានផ្ទុកនូវវីរុសជំងឺប៉េស្តជ្រូកអាហ្វិ្រក ឬជំងឺរាគកូនជ្រូក ដែលជាប្រភេទ ជំងឺឆ្លងកាច សាហាវ ធ្ងន់ធ្ងរគ្មានថ្នាំព្យាបាលនោះទេ។ ផ្នែកតាមលទ្ធផល នៃការអង្កេតតាមដានជាក់ស្តែងនៅគ្រប់តំបន់ដែលកើតហេតុ និងតំបន់ដែលមានការ សង្ស័យរបស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មស សត្វ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ សត្វជ្រូកនៅតំបន់ខាងលើពុំមានជំងឺប៉េស្តជ្រូក (CSF) និងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ទេ៕

អត្ថបទដែលជាប់ទាក់ទង