**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។

ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា “កាលណាមានរូបភាពវិជ្ជមានលើកសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែម ហើយការទាក់ទាញវិនិយោគមកថែមនេះគឺមិនមែនជាប្រយោជន៍របស់បុគ្គលណាទេ គឺជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រយោជន៍របស់កម្មករនិយោជិត និងសមាជិកសមាជិកាសហជីពយើងតែម្តង ដោយត្រូវរួមគ្នាលើកពីភាពវិជ្ជមានដើម្បីឱ្យគេមក ពេលនោះយើងនឹងមានការងារសមរម្យ”។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាឱ្យពិនិត្យ និងពិភាក្សាបន្ថែមលើប្រធានបទនៃការពង្រឹងមូលធនមនុស្ស បច្ចេកវិទ្យាឌីជីថល(ការងារបៃតង) និងការលើកកម្ពស់សិទ្ធិដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់ពាក់ព័ន្ធនានាដែលកម្ពុជាទទួលស្គាល់។ កិច្ចការសំខាន់ទាំងនេះ នឹងជួយជំរុញផលិតភាពការងារ និងមានប្រៀបក្នុងការរក្សាបាននូវការងារដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែមដែលជាចំណុចគន្លឹះបង្កើតឱ្យមានការងារសមរម្យនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង