**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឥណ្ឌា បង្ហាញជំហរបន្ដជួយកម្ពុជាក្នុងការធ្វើបដិវត្តន៍កម្មវិស័យឌីជីថល និងប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវជំហររបស់រដ្ឋាភិបាលខ្លួន ក្នុងការជួយដល់កម្ពុជាលើការងារទំនើបកម្មវិស័យឌីជីថល និងប្រឆាំងបទឧក្រិដ្ឋគ្រប់ប្រភេទតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាកិច្ចចាប់ផ្ដើម ជំនួបដែលបានធ្វើឡើងនៅការិយាល័យផ្ទាល់របស់ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នៅទីស្ដីការគណៈរដ្ឋមន្ដ្រី, លោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយរលូត តម្លាភាព សេរីត្រឹមត្រូវ សន្ដិភាព និងគ្មានអំពើហិង្សា។

ក្នុងនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានធ្វើការកោតសរសើរចំពោះសមិទ្ធផលរយៈពេល៤ខែ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញជំហរដោយចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពោលមានទាំងវប្បធម៌ អរិយធម៌ស្រដៀងគ្នាផងដែរ។ តាមរយៈនេះឥណ្ឌា បានចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការដ៏មានទំនុកចិត្តមួយ។

លោកជំទាវ ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានលើកសំណើដោយស្នើសុំឲ្យមានកិច្ចសន្ទនាលើការងារសន្ដិសុខ និងប្រឆាំងបទឧក្រិដ្ឋនានា ដែលសហការផ្ទាល់ជាមួយកម្ពុជា និងសំណូមពរឲ្យមានកិច្ចសហការត្រង់ជាមួយក្រសួងជំនាញនីមួយៗ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម ព្រមទាំងបង្កើននូវអនុស្សារណៈនៃការយោគយល់គ្នាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ។

ក្នុងនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយកម្ពុជាលើវិស័យឌីជីថលព័ត៌មានវិទ្យា ពោលដោយសារប្រទេសមហាអំណាចមួយនេះ មានការរីកចម្រើន និងនាំមុខលើវិស័យមួយនេះ។ បច្ចុប្បន្ននេះ ឥណ្ឌាបាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ដើម្បីធ្វើយ៉ាងណាឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា សំដៅបង្កើន និងជំរុញវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា ជាមួយប្រទេសកម្ពុជានាពេលកន្លងមក ដែលក្នុងនោះ ឥណ្ឌាបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ ពិសេសលើការងារសន្ដិសុខ ការពារជាតិ និងបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តម សន្ដិបណ្ឌិត បានចាត់ទុកថា កម្ពុជា និងឥណ្ឌា ប្រៀបដូចជាបងប្អូន និងមិត្តភ័ក្រដ៏ល្អដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា។

ឯកឧត្តម សន្ដិបណ្ឌិត បានបង្ហាញនូវការគាំទ្រឲ្យក្រសួងជំនាញនីមួយៗ របស់ប្រទេសទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនង និងធ្វើការដោយជិតស្និតជាមួយគ្នា ដូចជា វិស័យការពារជាតិ សន្ដិសុខ ដើម្បីការពារដល់ផលប្រយោជន៍របស់ប្រជាជន។ ឯកឧត្តម សន្ដិបណ្ឌិត បានគាំទ្រដល់ឥណ្ឌា ដែលជួយកម្ពុជាក្នុងការធ្វើបដិវត្តន៍កម្មវិស័យឌីជីថល និងប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបណ្ដុះបណ្ដាល និងចែករំលែកព័ត៌មាននានា ដែលចាំបាច់ និងបម្រើឲ្យការងារសន្ដិសុខនេះ។

ជាមួយគ្នានេះ ភាគីឥណ្ឌា បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់ការងារទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌា ក៏ដូចជាការងារអន្ដោប្រវេសន៍ សំដៅជួយសម្រួលដល់អ្នកទេសចរ និងធុរកិច្ចជនឥណ្ឌា ដែលមកដើរកម្សាន្ដ និងបំពេញការងារនៅប្រទេសកម្ពុជាផងដែរ។

ត្រង់ចំណុចនេះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរនេះ និងសន្យាថា ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានកិច្ចសហប្រតិបត្តិការដ៏ល្អ និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា ៕

អត្ថបទដែលជាប់ទាក់ទង