**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អតីតប្រមុខ អ៊ុនតាក់ កោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ក្នុងការរៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មី មានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់ និងឈ្លាសវៃ

ភ្នំពេញ៖ ​ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មី មានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់ និងឈ្លាសវៃ ព្រោះឯកឧត្តម បានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។

ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ បានលើកឡើងបែបនេះ នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤។

នៅក្នុងជំនួបឯកឧត្តម អាកាស៊ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យ ឯកឧត្តម បានចូលជួបសម្ដែងការគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។

ឯកឧត្តមបាន មានប្រសាសន៍ថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុត ក្នុងជីវិតរបស់ ឯកឧត្តម ដែលមិនអាចបំភ្លេចបាន។

ឯកឧត្តមនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។

នាឱកាសនេះដែរ ឯកឧត្តម អាកាស៊ី បានវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវ វឌ្ឍនភាព វិបុលភាព និងមានស្ថានភាពយ៉ាងល្អប្រសើរបើធៀបនឹងប្រទេសខ្លះនៅក្នុងតំបន់ទៅទៀត ដែលអ្នកពាក់ព័ន្ធទាំងឡាយគួរមានមោទនភាព និងកោតសរសើរកម្ពុជា។

ឯកឧត្តមសូមគោរពកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ សម្ដេចតេជោ ក្នុងការរៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មី មានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់ និងឈ្លាសវៃ ព្រោះឯកឧត្តម បានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។

ក្រៅពីនេះ ឯកឧត្តម មានចំណាប់អារម្មណ៍ផ្ទាល់គឺ ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ទាំងព្រៃឈើ ទាំងឆ្នេរសមុទ្រ និងបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត និងសិល្បៈបុរាណខ្មែរ ដែលគួរមានការផ្សព្វផ្សាយឱ្យ បាន ទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ក៏មានសេចក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម អាកាស៊ីជាថ្មីម្ដងទៀត និងបានអរគុណ ឯកឧត្តម ដែលបានរំលឹកដល់ពេលវេលាដែលកម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកនោះ។

សម្ដេចតេជោ បញ្ជាក់ថា ដោយសារការសហការរួមគ្នារវាងអ៊ុនតាក់ និងបណ្ដាប្រទេស ពាក់ព័ន្ធនាពេលនោះ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កម្ពុជា ទើបប្រទេសកម្ពុជាអាចមានស្ថានភាពដូចសព្វថ្ងៃប្រកប ដោយ សន្ដិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការពិតនៅនឹងមុខនោះគឺ៖ កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្រ្គាមមកសន្ដិភាព ពីតំបន់សមរភូមិប្រែជាតំបន់អភិវឌ្ឍន៍ ពីស្ថានភាព ខ្វះទឹកស្អាត និងអគ្គិសនីមកស្ថានភាពមានប្រើប្រាស់គ្រប់គ្រាន់ ពីទីក្រុងភ្នំពេញដែលមានផ្ទៃដីតែជាង ៤០០ គ.ម. ក្រឡា ទៅដល់ជាង ៧០០ គ.មក្រឡា ហើយពីផលិតផលក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំតែ១០០ ដុល្លា រ អាមេរិក នាពេលនោះមកជាង ២០០០ ដុល្លារអាមេរិកនៅពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់ ឥស្សរជនទាំងពីររូបបានបង្ហាញអំពីសុទិដ្ឋិនិយមជាមួយការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មីក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដល់កម្រិតថ្មីមួយទៀតហើយមានជំនឿទុកចិត្តថាជាមួយគ្នានេះទំនាក់ទំនងទេ្វភាគី កម្ពុជា-ជប៉ុន នឹងកាន់តែរីកធំធាត់និងស៊ីជម្រៅថែមទៀតនៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង