**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**ទារិកាទើបនឹងកើត ម្តាយយកទៅប្លុងចោលនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប**នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលេងទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០០:៤៤នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ សពតម្កល់ធ្វើ បុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ សូមចូលរួមសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក ១រូប ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។

តំណាងក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចំពោះការយកចិត្តទុកដាក់ និងការគិតគូរដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម មេបញ្ជាការ៕

អត្ថបទដែលជាប់ទាក់ទង