**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​បកស្រាយចំពោះ រឿងដែលថា «ប៉ូលីសចាប់ តែតុលាការដោះលែង»

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​បានបកស្រាយចំពោះ រឿងដែលថា «ប៉ូលីសចាប់ តែតុលាការដោះលែង» ដោយថា ការដោះលែងមនុស្សដែលប៉ូលិសចាប់ គឺជាការអនុវត្តតាមច្បាប់ និងភាពចាំបាច់ជាក់ស្តែងប៉ុណ្ណោះ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់ នោះទើបជាជាកំហុស។

ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា “យើងត្រូវតែយកជ្រុងមួយដែលទៅហួសពីជ្រុងក្នុងនាមជាជនរងគ្រោះ ហើយបើនិយាយពីជ្រុងរឿងសិទ្ធិមនុស្សវិញ ដូចជាសំណួរដែលនិយាយពីការចង្អៀតណែនពន្ធនាគារ ប៉ុន្តែក្នុងពេលតែមួយយើងសួរថា ពេលដែលចាប់បានត្រូវបញ្ជូនទៅពន្ធនាគារទាំងអស់ ឬយ៉ាងណា នៅពេលដែលរឿងក្តីខ្លះវាមិនគប្បីត្រូវបញ្ជូនទៅពន្ធនាគារ ចឹងហើយរឿងដោះលែង ឬមិនដោះលែង គឺត្រូវផ្អែកទៅលើក្របខណ្ឌច្បាប់ទាំងអស់ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់នោះគឺជាកំហុស”។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ការឃុំខ្លួនជាគោលការណ៍ គឺទាល់តែចាំបាច់បំផុត ហើយគេអាចហៅថា យុត្តិធម៌ព្រហ្មទណ្ឌបែបទំនើប ដែលវាត្រូវបានប្រើប្រាស់ភាពចាំបាច់តែប៉ុណ្ណោះសម្រាប់ការឃុំខ្លួន ដែលក្រៅពីនោះគេមិនឃុំនោះទេ ដូចនេះហើយមានច្បាប់មួយគឺការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជំនួសឱ្យវិធានការឃុំខ្លួន ហើយចៅក្រមប្រើរឿងនេះច្រើនណាស់៕

អត្ថបទដែលជាប់ទាក់ទង