**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយឆ្នាំ២០២៥ គ្មានប្រជាជនកម្ពុជាណាម្នាក់ នៅបន្តទទួលរងគ្រោះដោយគ្រាប់មីនទៀតទេ

ភ្នំពេញ៖ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់គាំទ្រ និងចូលរួមដល់កិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះរួមទាំងការរួមចំណែកផ្នែកមនុស្សធម៌ដល់សកម្មភាពមីន ទាំងថវិកា សម្ភារ បច្ចេកទេស និងការកសាងសមត្ថភាពជាតិ ជាដើម។ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមានការរួមចំណែកពីប្រទេសចិន ប្រទេសជាមិត្តដទៃទៀត និងដៃគូអភិវឌ្ឍន៍ កម្ពុជា បានដាក់ផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដីធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ព្រមទាំងទទួលបានជោគជ័យតាមផែនការ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតចិនថា ទោះបីកម្ពុជានៅតែបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយឆ្នាំ២០២៥ គ្មានប្រជាជនកម្ពុជាណាម្នាក់ នៅបន្តទទួលរងគ្រោះដោយគ្រាប់មីនទៀតទេ។

ក្នុងឱកាសនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណជូនចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលភាពជោគជ័យរបស់កម្ពុជានេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងចាត់ទុកជាភាពជោគជ័យរបស់ពិភពលោកទាំងមូលលើកិច្ចការសកម្មភាពមីន ៕

អត្ថបទដែលជាប់ទាក់ទង