**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តមប្តេជ្ញាថានឹងបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្តនិងកម្លាំងប្រាជ្ញា ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាលើ បានបញ្ជាក់យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មើលឃើញពីសក្តានុពលតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែបនិងខេត្តកោះកុង ដែលត្រូវរួមគ្នាអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឱ្យខ្មែរអាចរស់បាន មានន័យថាធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីសច្ចភាពប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់បានជួបប្រទះជាច្រើនដំណាក់កាល និងស្ថានការណ៍នយោបាយពិភពលោក ដូចជាវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម ដោយបញ្ជាក់ថាការឯកភាពគ្នា ការរួបរួមសាមគ្គីគ្នាគឺពិតជានឹងធ្វើឱ្យប្រទេសជាតិក៏ដូចជាពិភពលោកមានសន្តិភាព និងភាពរីកចម្រើន គ្មានការបែកបាក់ ហើយប្រជាជននឹងរស់នៅដោយភាពសុខដុមរមនា។

កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ហើយអត្ថន័យនៃសុខសន្តិភាពនេះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែរជារៀងរហូត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែបមានស្នាមញញឹម មានសុខភាពល្អ ដោយចេះធ្វើលំហាត់ប្រាណ ដើម្បីសុខភាព ចង់ឃើញកូនចៅប្រជាពលរដ្ឋក្នុងខេត្តនេះបានចូលសិក្សា និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា ដូច្នេះទាំងអស់គ្នាត្រូវមានការឯកភាពគ្នា សហការគ្នាអនុវត្តតាមតួនាទីភារកិច្ចដើម្បីឱ្យគោលដៅរួមនេះសម្រេចបានជោគជ័យ ជាប្រយោជន៍សម្រាប់ខេត្ត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង