**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧត្តមសេនីយ៍ត្រី ទី សុខា និងវរសេនីយ៍ឯក គឹម រដ្ឋមុនី ចុះពិនិត្យលំហាត់យុទ្ធដំណើរទ័ព របស់​តំបន់ប្រតិបត្តិការសឹករងប៉ៃលិន

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការ ទិសទី៣ និង លោកវរសេនីយ៍ឯក គឹម រដ្ឋមុនី នាយការិយាល័យ ហ្វឹកហ្វឺន យោធភូមិភាគទី៥ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព បញ្ជប់វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង របស់ អង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ។
វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមបើកវគ្គកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានរយៈពេល៩១ថ្ងៃ ដែលមានសិក្ខាកាមសរុប ចំនួន ៨០នាក់។

សូមបញ្ជាក់ផងដែរថា លំហាត់យុទ្ធដំណើរទ័ពនេះ មានចំងាយ ១៤.​៥២០គីឡូម៉ែត្រ ​ដោយមាន ការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ លោកមេបញ្ជាការរង នាយសេនាធិការ/រង នាយការិយាល័យ នាយផ្នែក និង មេបញ្ជាការ កងអង្គភាព ផ្នែកសឹករងទាំង២ និង វរសេនាតូចលេខ១ ដោយចេញដំណើរ ពីទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ធ្វើដំណើរ ចល័តដោយថ្មើរជើងមាន ចំងាយ៨គីឡូម៉ែត្រ ឈប់សម្រាក់ម្តង រួចបន្តដំណើរ​ ៦.៥២​០គឺឡូ​ម៉ែត្រ​ទៀត​ ទើបដល់កន្លែង​ ឈប់​ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន និង ធ្វើលំហាត់ចល័តវាយលុក ក្នុងភូមិសាស្រ្ត ។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ទិសទី៣ យោធភូមិភាគទី៥ បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ទិសទី៣ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺនត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវ ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីកសាងពង្រឹងគុណភាពនាយទាហានបន្តវេន។

ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ ហ្នឹកហ្នឺន ធ្វើលំហាតប្រាណជាប់ជាប្រចាំ និង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង