**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

៤ខែ ក្រសួងការងារ បានអនុវត្តអនុសាសន៍ របស់នាយករដ្ឋមន្ត្រីទាំង៦ចំណុច គ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ រយៈពេល៤ខែនៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

បើតាមឯកឧត្តមគ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារតាមរយៈយន្តការការចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតីបន្ថែម២ដុល្លាទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ត្រូវសម្រេចឱ្យបាននូវមុនពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី១៣ ខែតុលា។

ឯកឧត្តមបន្ថែមថា កិច្ចការងារទី២ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីមន្ត្រីប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។

លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុមគោលដៅប្រមាណជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ដោយឡែកកិច្ចការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួងបានអនុវត្តការងារនេះយ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំងពីខែសីហារហូតដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង៦លានដុល្លារអាមេរិកសម្រាប់កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។

សម្រាប់ការងារចុងក្រោយទី៦ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បានដាក់ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និងការពង្រឹងវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹងដាក់ចេញនូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍ចំនួន៤ចំណុចផ្សេងទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីវឌ្ឍនភាពចំនួន៤ចំណុចផ្សេងទៀតដែលក្រសួងបានសម្រេចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង