**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីសំណេះសំណាលជាមួយសមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកសមាគមសារព័ត៌មានជាដៃគូសំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជាឲ្យកាន់តែប្រសើរឡើង និងជំរុញឲ្យមានភាពរឹងមាំទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការការពារនូវសុខសន្តិភាពនៅកម្ពុជា។

យោងតាម លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន កិច្ចប្រជុំនាពេលនេះជាឱកាសដ៏ល្អមួយសម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមក ហើយអង្គប្រជុំបានស្តាប់នូវប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្រ្តីសម្រាប់ជាការតម្រង់ទិសដល់ការប្រកបអាជីពជាអ្នកសារព័ត៌មាន ក៏ដូចជាក្នុងការផ្សព្វផ្សាយដល់សមាគមសារព័ត៌មាន ឲ្យបានអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងផែនការអាទិភាពចំបងៗដែលក្រសួងព័ត៌មានបាននិងកំពុងអនុវត្តសម្រាប់អាណត្តិទី៧នេះ ជាពិសេសគឺចក្ខុវិស័យរបស់ក្រសួងព័ត៌មានដើម្បីប្រែក្លាយខ្លួនឲ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងជាសំលេងរបស់កម្ពុជាក្នុងការពាំនាំនូវព័ត៌មានស្តីពីការពិតពីកម្ពុជាទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងលើពិភពលោក។

ខណៈពិភពលោកកំពុងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធ័រណែត និងលើបណ្តាញសង្គមគ្រប់ប្រភេទ បានរីកដុះដាលឡើងយ៉ាងគំហុក ដែលបានជះឥទ្ធិពលនិងផលវិបាកមកលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី (print press) វិទ្យុ និងទូរទស្សន៍ ជាក់ស្តែងការថមថយនូវចំនួនអ្នកអាន ទស្សនា និងអ្នកស្តាប់ ក៏បានប៉ះពាល់មួយផ្នែកដល់ចំណូលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានមកពីការផ្សាយផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។ លោក ទេព អស្នារិទ្ធ បានពោលថា៖ នេះជាការប្រែប្រួលស្ថានភាពក្នុងវិស័យសារព័ត៌មានក្នុងរបត់នៃការវិវត្តយុគ្គសម័យឌីជីថល ហើយនិន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានមានប្រសាសន៍ថា៖ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កឲ្យមាននូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាលើកកម្ពស់គុណភាពសារព័ត៌មានឲ្យប្រសើរឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។ ហើយការផលិតខ្លឹមសារប្រកបដោយគុណភាព លឿន មានភាពទាក់ទាញ ជាកត្តាចាំបាច់ណាស់ដើម្បីអង្គភាពសារព័ត៌មានអាចរក្សានូវភាពប្រកួតប្រជែងរបស់ខ្លួនក្នុងទីផ្សារបច្ចុប្បន្ន បើមិនដូច្នោះទេប្រជាពលរដ្ឋនឹងជ្រើសរើសប្រភពព័ត៌មានផ្សេងសម្រាប់ពួកគាត់មិនខាន។

ក្នុងបរិបទនៃការប្រកួតប្រជែងក្នុងវិស័យផ្សព្វផ្សាយព័ត៌មាននេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញការពង្រឹងសមត្ថភាពជំនាញក្នុងការចងក្រង ផលិតខ្លឹមសារ និងផ្សព្វផ្សាយប្រកបដោយគុណភាព ព្រមទាំងការប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ជាអាទិភាពដ៏សំខាន់មួយដែលក្រសួងព័ត៌មាន បាន និងកំពុងយកចិត្តទុកដាក់ខ្លាំង ។

ក្រសួងព័ត៌មានសូមកោតសរសើរដល់សមាគមសារព័ត៌មានដែលបានរៀបចំវគ្គបណ្តុះបណ្តាលនានាជូនដល់សមាជិករបស់ខ្លួន និងសូមលើកទឹកចិត្តដល់សមាគមឲ្យបន្តផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ។

ការធ្វើដូច្នេះនឹងផ្តល់ប្រយោជន៍ត្រលប់ដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងនោះវិញ ព្រោះការផ្សាយខ្លឹមសារព័ត៌មានដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន អ្នកសារព័ត៌មានត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាននោះទេ នោះវានឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋមកលើការផ្សព្វផ្សាយរបស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវដល់អង្គភាពសារព័ត៌មានដែលនៅមិនទាន់បានចុះបញ្ជីជាមួយក្រសួងព័ត៌មាននៅឡើយ សូមមកចុះបញ្ជីឲ្យបានគ្រប់ៗគ្នា ដោយក្រសួងអនុវត្តការលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃសេវា ចំនួន ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន។
ការចុះបញ្ជីនៅក្រសួងព័ត៌មាននឹងផ្តល់ភាពស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឲ្យអង្គភាពទទួលបាននូវការការពារផ្នែកច្បាប់ក្នុងករណីមានបញ្ហាក្នុងពេលប្រកបអាជីពសារព័ត៌មានត្រឹមត្រូវ ការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដោយអ្នកសារព័ត៌មានគ្រាន់តែបង្ហាញកាតអ្នកសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង